ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​ក្លាយជា​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រួយ​បារ​ម្ម​ណ៍​ពី​អំពើ​ចោរកម្ម ខណៈ​ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​មួយ​នេះ (​ក្រៅ​តំបន់​គ្រប់គ្រង​)

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រួយ​បារ​ម្ម​ណ៍​ពី​អំពើ​ចោរកម្ម ខណៈ​ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​មួយ​នេះ (​ក្រៅ​តំបន់​គ្រប់គ្រង​) ក្លាយជា​កាស៊ីណូ និង​ទីតាំង​ល្បែងស៊ីសង​រួម​នឹង​កាស៊ីណូ​មួយ​ឈ្មោះ​កាស៊ីណូ​(​ឡាក់​គី​) ហើយ​ទីតាំង​ខ្លះ​មាន​ប្រភព​ចោទប្រកាន់​ថា មាន​ខ្មែរ​ចូល​លេង​ទៀត​ផង​។ ជាក់ស្តែង​សណ្ឋាគារ​ជុំវិញ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដូច​ជា សណ្ឋាគារ​អរ​គី​ដេ​អង្គរ ក្លាយជា​កាស៊ីណូ​រិច សណ្ឋាគារ​វិរោធ ក្លាយជា​កាស៊ីណូ​ឡា​ហ្គ្រ​ង់ សណ្ឋាគារ​អាស៊ាន​ទិដ្ឋាការ​ក្លាយជា​DR.Gaming និង​ទីតាំង​កាស៊ីណូ​មួយទៀត​កំពុង​សាងសង់​ជិត​រួចរាល់​រង់ចាំ​តែ​ថ្ងៃ​បើក​សម្ពោធ​នៅ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត​នេះ មិន​ទាន់​រាប់​បញ្ចូល​នៅ​កាស៊ីណូ​ចាស់​ៗ​ចំនួន​៩ ចាប់ពី​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​ជាប់​រង្វង់​មូល​ទៅ​ដល់​អូរ​ព្រំដែន​ខ្មែរ​ថៃ​ឡើយ​(​តំបន់​គ្រប់គ្រង​)​។

តាម​ដឹង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​ចាស់ និង​បង្កើត​ថ្មី​មាន​មិន​តិច​ជាង​១០​នោះ​ទេ ហើយ​សម្រាប់​កាស៊ីណូ​ក្នុង​(​តំបន់​គ្រប់គ្រង​)​ថ្វី​ត្បិត​តែ​កាស៊ីណូ​មួយ​បង្កប់​ដោយ​សង្វៀន​បញ្ជល់មាន់​បើក​លេង​គគ្រឹកគគ្រេង ខ្មែរ​ចូល​លេង​ហូរហែ ប៉ុន្តែ​អ្នកស្រុក​ព្រួយ​បារ​ម្ម​ណ៍​បំផុត​កាស៊ីណូ​ក្រៅ​តំបន់​គ្រប់គ្រង​មួយ​ចំនួន​ទៅ​វិញ ដោយសារ​មាន​ប្រភព​ថា មាន​ខ្មែរ​ចូល​លេងល្បែង​ច្រើន ហើយ​អ្នកស្រុក​សង្ស័យ​ថា​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​អាច​ខ្លា​យ​ជាទី​តាំង​កាស៊ីណូ ឬ​ល្បែង​បន្ត​ទៀត​។

ប្រភព​មេ​សមត្ថកិច្ច​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​និយាយ​ថា កាស៊ីណូ​នៅ​តំបន់​គ្រប់គ្រង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​៩ និង​ក្រៅ​តំបន់​គ្រប់គ្រង​មួយ​ចំនួន​ទៀត ពិសេស​នៅ​ជុំវិញ​រង្វង់​មូល​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តែ​ម្តង​។ យ៉ាងណា​ក៏​ដោយ​ជុំវិញ​បញ្ហា​ខាងលើ​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាស៊ីណូ​សរុប​នៅ​បន្ទាត់​ព្រំដែន​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​តែ​ចំនួន​៩​ទេ​ហើយ​ថា កាស៊ីណូ​ទាំងនោះ​សុទ្ធតែ​មាន​(​ស​ជ​ណ​) ឬ​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ត្រឹមត្រូវ​។

ចំពោះ​ប្រភព​ថា តាម​កាស៊ីណូ​មួយ​ចំនួន​មាន​ខ្មែរ​ចូល​លេង​ត្រូវ​លោក​អភិបាលក្រុង​បន្ត​ថា អាជ្ញា​ធរមាន​សិទ្ធិ​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នាំ​គ្នា​ចៀស​ឲ្យ​ផុត​ពី​ល្បែងស៊ីសង​តែ​ប៉ុណ្ណោះ លោក​ថា តាម​កាស៊ីណូ​នីមួយ​ៗ​សុទ្ធតែ​មាន​សមត្ថកិច្ច​របស់​ក្រសួង​៕