ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​3​ថ្ងៃ​អ្នក​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ​មាន​ចំនួន​83.000​នាក់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក តាំង សុចិត្រ​គ្រឹះ​ស្នា បានមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​២៩ មក​រា នៅ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក តាំង សុចិត្រ​គ្រឹះ​ស្នា បានមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​២៩ មក​រា នៅ​តាម​តំបន់​រមណីយដ្ឋាន ភោជនីយដ្ឋាន​ដែល​ជា​កន្លែង​កម្សាន្ត​នានា នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ចំនួន​៨៣.០០០​នាក់​គឺ​កើន​១២,១៦% បើ​ធៀប​នឹង​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​២០១៦ (​ឆ្នាំ​២០១៦​មាន​ប្រមាណ​៧៤.០០០នាក់​) ។ ដោយ​ថ្ងៃ​ទី​២៧ ខែមករា មាន​ភ្ញៀវ​ប្រមាណ​១៦.០០០​នាក់​, ថ្ងៃ​ទី​២៨​ខែមករា ប្រមាណ​២៧.០០០​នាក់ និង​ថ្ងៃ​ទី​២៩ ខែមករា ប្រមាណ​៤០.០០០​នាក់ ដែល​តួលេខ​នេះ​អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មានការ​កើនឡើង​ជាង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់ ដោយហេតុ​ថា រដូវ​នេះ​ជា​រដូវក្តៅ និង​ចំ​ពេល​ដែល​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ហើយ​ក៏​ជា​ជួន​ពេល​ដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​បាន​ឈាន​ចូល​មក​ដល់​ផង​ដែរ ដែល​បង្ក​លក្ខណៈ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​រួម​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មក​មុជទឹក​សមុទ្រ លេង​កម្សាន្ត តាម​ឆ្នេរសមុទ្រ និង​នៅ​តាម​តំបន់​រមណីយដ្ឋាន បែប​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​គឺ​បាន​ទទួលទាន​នូវ​រសជាតិ​ម្ហូបអាហារ​សមុទ្រ​ស្រស់​ៗ​ដែល​មានឱជារស​ឆ្ងាញ់ និង​មាន​តម្លៃ​សមរម្យ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ការ​កើនឡើង​នៃ​ភ្ញៀវ ដោយសារ​តែ​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ទេសចរណ៍ ត​ភ្ជាប់​គ្នា​ជាមួយ​ខេត្តកំពត និង​ខេត្ត​កែប ដោយហេតុ​ថា ខណៈ​ដែល​ភ្ញៀវ​ទេសចរ​មក​សម្រាកលំហែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រួច​មក ពួក​គាត់​បាន​បន្តដំណើរ​ទៅ​កម្សាន្ត នៅ​ឆ្នេរកែប រួច​បន្តដំណើរ​ទៅ​កម្សាន្ត ទស្សនីយភាព​បែប​ធម្មជាតិ​ប្លែក​ៗ នៅ​លើ​រមណីយដ្ឋាន​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត មុន​នឹង​ចាកចេញ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ដែល​មាន​តំបន់​ទេសចរណ៍ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ដ៏​សក្បុស​ពី​ធម្មជាតិ មាន​តំបន់​ទឹកធ្លាក់ ក្បាលឆាយ តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ ថ្ម​រូង នៅ​ក្នុងស្រុក​កំពង់​សិលា ហើយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ក្នុង​លំហ​សមុទ្រ ខេត្ត​ព្រះ​សីហ​នុ សម្បូរ​ទៅ​ដោយ​ប្រជុំ​កោះ ដូច​ជា​កោះ​សង្សារ កោះ​តូច នៅ​ក្នុង​សង្កាត់​កោះ​រ៉ុ​ង កោះ​រ៉ុ​ង​សន្លឹម និង​មាន​ភូមិ​ជា​ច្រើន​ទៀត​នៅ​លើ​កោះ​ដែល​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​កែ​លម្អ​ជា​រមណីយដ្ឋាន​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ជាតិ ទាំង​អន្តរជាតិ បាន​ទៅ​សម្រាក​កម្សាន្ត​នៅ​លើ​កោះ​ខាងលើ​យ៉ាង​កុះករ ។

ចំពោះ​សេវា​ដឹក​ជញ្ជូន​ទៅ​កាន់​ដែន​កោះ ប្រកបដោយ​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ដោយ​ប្រើ​ពេលវេលា​តែ​៤០​ទៅ​៥០​នាទី​ប៉ុណ្ណោះ ដោយ​បាន​ប្រើប្រាស់​អូ​ប៊័រ​ខ្នាត​ធំ និង
មាន​ល្បឿន​លឿន ដែល​ជា​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ។

ដោយឡែក​បញ្ហា​សន្តិសុខ គឺ​មាន​ភាពល្អ​ប្រសើរ បើ​ទោះបីជា​មាន​ករណី​ឆក់​មួយ​ចំនួន​កើតឡើង​ពិតមែន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ទាំង​ពីរ​ស្ថាប័ន​គ្រប់គ្រង និង​បង្ក្រាប​បាន​ភ្លាម​ៗ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុនិង​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​​ខេត្ត ៕