ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចូល​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ក្នុង​ចំណេះ​ទូទៅ​ភាសា​ខ្មែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប ដែល​ជា​ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ ក្នុង​នោះ​មាន​សាលា​អន្តរជាតិ វេស​ឡាញ និង ណ​ត្ស​ឡាញ​ន៍ បាន​សម្រេច​ដាក់​បញ្ចូល​កម្មវិធី​ចំណេះដឹង​ផ្នែក​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប ដែល​ជា​ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ ក្នុង​នោះ​មាន​សាលា​អន្តរជាតិ វេស​ឡាញ និង ណ​ត្ស​ឡាញ​ន៍ បាន​សម្រេច​ដាក់​បញ្ចូល​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ចូល​ទៅ​ក្នុង​កម្មវិធី​ចំណេះ​ទូទៅ​ភាសា​ខ្មែរ ។

កម្មវិធី​នេះ ត្រូវ​បាន​នាំ​យក​មក​ពី​ក្រុមហ៊ុន MoneyTree ASIA Pacific ប្រទេស​សិង្ហ​បុរី ហើយ​ត្រូវ​បាន​ទទួលស្គាល់ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ប្រមាណ​១៥០​សាលា ស្មើនឹង​ពាក់កណ្ដាល​នៃ​សាលារៀន​ទាំងអស់​នៅ​ប្រទេស​មួយ​នោះ ។ ទន្ទឹម​នឹង​នោះ​ដែរ សាលារៀន​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រមាណ​៥០០​សាលា ក៏​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​ទាំង​នៅ​ក្នុង​សាលា​ឯកជន និង​សាលា​រដ្ឋ​ផង​ដែរ គិត​មក​ដល់​ពេល​បច្ចុប្បន្ន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​វេស​ឡាញ​ថា ក្រុមហ៊ុន​នឹង​សម្រេច​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ចំណេះដឹង​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នេះ ចូល​ក្នុង​កម្មវិធី​ចំណេះ ដឹង​ទូទៅ​ភាសា​ខ្មែរ ចាប់ពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាង​មុខ​តទៅ ៕