ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចត្រូវដោះលែង! ឬគិតថា គ្រាន់កាន់តែលីអូមកប្តឹង​ យកជា​ការណ៍​​អត់​បាន?

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​កំពុង​ប្រតិកម្ម​យ៉ាង​ខ្លាំង ​ចំពោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​បាន​ដោះ​លេង​ជនសង្ស័យ​ម្នាក់​ ដែល​​ចាប់​រំលោ.ភ​គេ តែ​មិន​បាន​សម្រេច ខណ​:​ស្ត្រី​រង​គ្រោះ​ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​សារ​ ជនសង្ស័យបាន​​គំរាម​សម្លា.ប់គាត់ ​។​​ នេះបើ​តាម​ប្រភព​​ពី​ប្រជាពលរដ្ឋ និង​ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​កំពុង​ប្រតិកម្ម​យ៉ាង​ខ្លាំង ​ចំពោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​បាន​ដោះ​លេង​ជនសង្ស័យ​ម្នាក់​ ដែល​​ចាប់​រំលោភ​គេ តែ​មិន​បាន​សម្រេច ខណ​:​ស្ត្រី​រង​គ្រោះ​ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​សារ​ ជនសង្ស័យបាន​​គំរាម​សម្លាប់គាត់ ​។​​ នេះបើ​តាម​ប្រភព​​ពី​ប្រជាពលរដ្ឋ និង​ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​មក​រា ​នេះ ​។

ស្ត្រី​រង​គ្រោះ​​មាន​អាយុ​២៨​ឆ្នាំ ​បាន​និយាយ​ថា ហេតុ​ការ​ណ៍នោះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០១ និង៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ មក​រា ខណ​:​​​គាត់ និង​កូន​តូច​ៗ​​របស់​គាត់​កំពុង​ដេក​លក់ ។ រីឯ​ស្វាមី​គាត់​​ធ្វើ​ចំណាកស្រុក​​នៅ​ប្រទេស​ថៃ​ ។

ស្ត្រីរងគ្រោះ​​បន្ត​ទៀត​ថា ជនសង្ស័យ​​ខាងលើ​ឈ្មោះ​​រឿ​ន ដា​រ៉ូ អាយុ​២៥​ឆ្នាំ រស់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​លបចូល​ទៅ​ចាប់​ខ្ទប់​មាត់ ហើយ​សម្រាត​សំពត់​គាត់​បំរុង​​រំលោភ តែ​មិន​បាន​សម្រេច ​ដោយសារ​គាត់​រើ​បំរះ​​រួច​ រត់​ចេញ​ក្រៅ​ផ្ទះ​ស្រែក​ឱ្យ​​គេ​ជួយ​ ។ ស្ត្រី​រង​គ្រោះ​​​បញ្ជាក់​ថា ពេល​គាត់​រត់​​រួច ជន​នោះ​ក៏​រត់​ចេញ​ទាំង​​អាក្រាត​​ដែរ​ ។

លុះ​ព្រឹក​ឡើង​ គាត់​រក​ឃើញ​ខោ​លី​អូ​ជនសង្ស័យ​ បន្សល់​ទុក​នៅ​ក្នុងផ្ទះ​គាត់ ទើប​គាត់​កាន់​ខោ​លី​អូ​នោះ​ ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​។ ស្ត្រី​រង​គ្រោះ​បាន​និយាយ​ដែរ​​ថា ក្រោយ​គាត់​ប្ដឹង ភ្លាម​ៗ​នោះ​សមត្ថ​កិ​ច្ខ​ឃុំ​ខ្នាចរមាស​ បាន​ចុះ​ទៅ​ឃាត់ខ្លួនជនសង្ស័យ​​ឈ្មោះ​រឿ​ន ដា​រ៉ូ នោះ​ មកសាក​​សួរនាំ​​​ដែរ ហើយ​ត្រូវ​ជន​នោះ​បាន​​សារភាព ហើយ​សុំ​បង់​សំណង​ឱ្យ​គាត់​ចំនួន​១,៨​លាន​រៀល តែ​សមត្ថកិច្ច​មិន​បាន​ចាត់ការ​ជន​នោះ​​តាម​ច្បាប់​ទេ បែរជា​ដោះ​លែង​​ជន​សង្ស័យ​នោះឱ្យ​​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ដែរ​ ។

គាត់​បញ្ជាក់​ថា ពេល​នេះ​ គាត់​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ពី​សុវត្ថិភាព​រហូត​មិន​ហ៊ាន​ដេក​នៅ​ក្នុងផ្ទះ​ទៀត​​ទេ ព្រោះ​កាលដែល​ជន​នេះ​​ចាប់​​គាត់ គឺ​ជន​នេះ​​បាន​គំរាម​សម្លាប់​គាត់ បើ​គាត់​ស្រែក​​ឮ​ដល់​អ្នក​ជិត​ខាង ។ ដូច្នេះ​ហើយ​ទើប​យប់​ឡើង​គាត់​នាំ​កូន​ៗ​ទៅ​សុំ​ផ្ទះ​អ្នក​ជិត​ខាង​ដេក ព្រោះ​ខ្លាច​ជន​នោះ ​មក​លប​ធ្វើបាប​ទៀត​។

ជុំវិញ​ករណី​នេះ ទាំង​ជន​រង​គ្រោះ ទាំង​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សុំ​ឱ្យ​​សមត្ថកិច្ច ឬ​អាជ្ញាធរ​ជួយ​អន្តរា​គម​ន៍ផង មិន​គួរ​ដោះ​លែង​ជនសង្ស័យ​នោះ​ស្រួលៗបែប​នេះ​ទេ បើ​ទោះជា​ជន​នេះ ​យល់ព្រម​បង់​សំណង​រដ្ឋប្បវេណី​ដល់​ជន​រង​គ្រោះ​ហើយ​ក្ដី​ ។