ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម បាត់បង់ជីវិត ពេលកំពុងបូម​បេ​តុង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មករ​លាយ​បេតុង​ម្នាក់​​ស្លា.ប់ និង​ម្នាក់​ទៀតបាន​​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​​ឆក់​ខ្សែ​ភ្លើង បណ្តាល​ឱ្យ​​ឆាប​ឆេះ​ជនរងគ្រោះម្នាក់​ឡើង​ខ្លោច​ពេញ​ខ្លួន​ ខណៈ​កំពុងធ្វើការ​ចាក់​បេតុង​នៅ​សំណង់ផ្ទះ​ល្វែង​​មួយ​​កន្លែង កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មករ​លាយ​បេតុង​ម្នាក់​​ស្លាប់ និង​ម្នាក់​ទៀតបាន​​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​​ឆក់​ខ្សែ​ភ្លើង បណ្តាល​ឱ្យ​​ឆាប​ឆេះ​ជនរងគ្រោះម្នាក់​ឡើង​ខ្លោច​ពេញ​ខ្លួន​ ខណៈ​កំពុងធ្វើការ​ចាក់​បេតុង​នៅ​សំណង់ផ្ទះ​ល្វែង​​មួយ​​កន្លែង កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ​ហ៊ិ​ន សា​វី អាយុ​២៤​ឆ្នាំ (ឆេះចង់ឆ្អិនខ្លួន) ជា​កម្មករ​លាយ​បេតុង​ជិះ​តាម​ឡាន មានស្រុក​កំណើត​នៅ​ខេត្តតាកែវ និង​អ្នក​រង​របួស​ មិន​ត្រូវបាន​​អត្តសញ្ញាណ​ទេ ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ជាកម្មករនោះ បាន​ជិះ​តាម​រថយន្ត​បូម​បេតុង​ស៊ីម៉ង់ត៍ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-1154 ។ លុះ​មក​ដល់​កន្លែង​ ដែល​ជា​សំណង់ផ្ទះ​ល្វែង​នោះ ក៏​បាន​រៀបចំ​ត​ទុយោ​ដែក​បូម​បេតុង​ដាក់​កន្លែង​សាងសង់​នោះ ទើប​តែ​បូម​​បាន​​ម្តង ស្រាប់តែ​ទុយោ​ដែក​ប៉ះ​ជាមួយ​ខ្សែកាប ក៏​បណ្តាល​ឱ្យ​ផ្ទុះ​ឆក់​និង​ឆាប​ឆេះ​ខ្លួន​ជន​រង​គ្រោះតែម្តង ដែលហេតុ​ការណ៍​នេះ​​ បង្ក​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។