ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ទោស​លោក ហុង សុខ​ហួរ​និង​លោក​អ៊ុំ សំ​អាន ជា​ទោស​ធំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ២០១៧ ថា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ២០១៧ ថា «​ទោស​លោក ហុង សុខ​ហួរ និង លោក អ៊ុំ សំ​អាន ជា​ទោស​ធំ មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី គឺ​លោក ហុង សុខ​ហួរ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៤ សីហា ២០១៥ ពាក់​ព័​ន្ឋ​នឹង​ការ​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៧៩ ។ ក្រោយមក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ក្រោម​បទ​ចោទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ដែល​ត្រូវ​នឹង​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ព័​ន្ឋ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំ​អាន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា ២០១៦ នៅ​ក្នុង​ខេត្តសៀមរាប ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទាក់ទិន​នឹង​បង្ហោះ​ឯកសារ​ផែនទី​នានា​តាម​បណ្តាញ​សង្គម​និង ចោទ​រដ្ឋាភិបាល​ថា​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ធ្វើ​ឲ្យ​ខ្មែរ​ខាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​។
ក្រោយមក​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​ឃុំខ្លួន​តំណាងរាស្ត្រ​រូប​នោះ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​.​ស កាលពី​ថ្ងៃ​ទី​១២ មេ​សា ២០១៦ ចោទ​ពី​បទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម  និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​រហូត​ដល់​ថ្ងៃ​ទី​១០ មេ​សា ២០១៦៕