ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​ដំណាំ​ក្នុង​​ផ្សារឆ្នាំង និយាយ​ថា ដំណាំ​ស្ពៃ​លូតលាស់​ល្អ តែ​តម្លៃ​ទីផ្សារ​ថោក​ពេក

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​កោះក្របី​និង​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ប្រកប​របរ​ធ្វើ​ចម្ការ​បន្ទាប់​ពី​ធ្វើស្រែ បាន​សម្តែង​ការ​សប្បាយចិត្ត​ចំពោះ​ដំណាំ​ស្ពៃ​ដែល​ដាំ​លូតលាស់​ល្អ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​កោះក្របី​និង​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ប្រកប​របរ​ធ្វើ​ចម្ការ​បន្ទាប់​ពី​ធ្វើស្រែ បាន​សម្តែង​ការ​សប្បាយចិត្ត​ចំពោះ​ដំណាំ​ស្ពៃ​ដែល​ដាំ​លូតលាស់​ល្អ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សប្បាយចិត្ត នេះ ក៏​អាក់អន់ស្រពន់ចិត្ត​ដែរ​ចំពោះ​ឈ្មួញ ដែលបាន​បន្ថោក​បន្លែ​ស្ពៃ​គាត់​ខ្លាំង​ពេក ដោយហេតុ​នេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ សូម​ជួយ​រក​ទីផ្សារ​ឲ្យ​ពួក​គាត់​ផង ។

អ្នក​ភូមិ​ទាំងនោះ​បាន​លើក​ឡើង​ថា ដំណាំ​ស្ពៃ​របស់​គាត់​ឆ្នាំ​នេះ​បាន​ផល​ល្អ​ណាស់ ដោយសារ​កត្តា​ធម្មជាតិ គឺ​ទឹកបាន​លិច​ដីចម្ការ​របស់​ពួកគាត់ ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ទឹកតូច​មិន​លិច​ដីចម្ការ​ទេ ទើប​ដាំ​ដំណាំ​មិនសូវ​បាន​ផល​ដូច​ឆ្នាំ​នេះ​។ ប៉ុន្តែ​ប្រការ​ដែល​គួ​សោកស្តាយ​នោះ គឺ​ឈ្មួញ​បាន​បន្ថោក​ស្ពៃ​គាត់​ជា​ខ្លាំង ។ ដំណាំ​ស្ពៃ​គាត់​កាល​ប្រមូល​ផល​សា​មុន​ដំបូង ស្ពៃ​១​គីឡូក្រាម​បាន​ថ្លៃ​តែ​៦​រយ​ទៅ​៨​រយ​រៀល​ប៉ុណ្ណោះ ចំណែក​សា​ទី​២​នេះ បាន​១.២០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

បើ​ទោះបីជា​បែប​នេះ​ក្តី ក្នុង​តម្លៃ​នេះ​ក៏​នៅ​តែ​ថោក​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ក្នុង​ផ្សារ និង​ម្យ៉ាងវិញទៀត តម្លៃ​ទាំងនេះ​មិន​អាច​រួច​ថ្លៃ​ចំណាយ​និង​ថ្លៃ​កម្លាំង​ពលកម្ម​បាន​ឡើយ បើ​គិត​ឲ្យ​អស់​ទៅ តែ​មិនដឹង​ធ្វើ​ម៉េច​បើ​គ្មាន​ទីផ្សារ​អីុ​ចឹ​ង ។ ចំណែក​ឈ្មួញ​ចុះ​មក​ទិញ​មាន​តែ​២​នាក់​ប៉ុណ្ណោះ ម្លោ​៉ះ​ហើយ​ស្រេច​តែ​ចិត្ត​ឈ្មួញ​ថា ប៉ុនណា​គឺ​ប៉ុណ្ណឹង​ហើយ។ ហេតុនេះ ពួក​គាត់​ជា​អ្នកចម្ការ​ដែល​ដាំ​តែ​ដំណាំ​ស្ពៃ​រាល់​ឆ្នាំ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ សូម​ជួយ​រក​ទីផ្សារ​ឲ្យ​ពួក​គាត់​ជា​អ្នកចម្ការ​ផង។

ជុំវិញ​បញ្ហា​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​កោះក្របី​និង​ភូមិ​ផ្សារលើ​គាត់​ដាំ​តែ​ស្ពៃ​រាល់​ឆ្នាំ ប៉ុន្តែ​សំខាន់​លំបាក​បន្តិច​ហើយ​រឿង​ទីផ្សារ​ស្រុក​យើង​នោះ ។ ដូច្នេះ​សូម​ពួក​គាត់​ខិតខំ​បន្តិច​ទៅ កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ បច្ចុប្បន្ន​ទីផ្សារ​ទាប​បន្តិច វា​មិន​ទៀង​ជួន​អាច​ថ្លៃ​គឺ​ឡើងថ្លៃ​ភា្ល​ម​តែ​ម្តង ។ កន្លង​មក ខាង​មន្ទីរ​និង​ក្រសួង​ក៏​ខំ​ខ្នះខ្នែង​ដែរ ដើម្បី​រក​ទីផ្សារ​ឲ្យ​ពួក​គាត់ មិន​ថា​តែ​ដំណាំ​ស្ពៃ​ទេ គឺ​ផលិតផល​កសិកម្ម​គ្រប់​ប្រភេទ​ទាំងអស់ ៕