ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​កំពុង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

7 ឆ្នាំ មុន

ខេត្ដ​ត្បូងឃ្មុំ ៖ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា​ចម្ការ​កៅស៊ូ​ជប់ ហ្លួង​ព្រះស្តេច​កន ខ្នង​ក្រពើ ស្រុក​មេមត់ ព្រមទាំង​កន្លែង​ផ្សេង​ៗ​ទៀត កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ជាតិ

ខេត្ដ​ត្បូងឃ្មុំ ៖ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា​ចម្ការ​កៅស៊ូ​ជប់ ហ្លួង​ព្រះស្តេច​កន ខ្នង​ក្រពើ ស្រុក​មេមត់ ព្រមទាំង​កន្លែង​ផ្សេង​ៗ​ទៀត កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ មក​លេង​កម្សាន្ដ ។ តាម​តួលេខ​បង្ហាញ​ថា គ្រាន់តែ​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​អ្នកទេសចរ​ចំនួន​១៦៨.១២០​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​២៥.៣២៣​នាក់ ។

លោក ភេ​ម គឹ​ម​លន់ អ្នក​នាំ​ភ្ញៀវ​ទេសចរ​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មាន​រោងចក្រ​ផលិត​ជ័រកៅស៊ូ​ក្រែប​នោះ បាន​ធ្វើ​ឲ្យ​ជនបរទេស​ដែល​រស់នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​បារាំង​ទាំង​ក្មេង​ទាំង​ចាស់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ប្រមាណ​ជា​១០​ថ្ងៃ​មក​ហើយ ក្នុង​នោះ​បាន​មក​កាន់​តំបន់​ជប់ ដើម្បី​មើល​ការ​ផលិត​ជ័រកៅស៊ូ​ក្រែប ។

មគ្គទេសក៍​ទេសចរ​រូប​នេះ​ប្រាប់​បន្ត​ថា នៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង​បារី​ស គឺ​មាន​រោងចក្រ​ផលិត​ជ័រកៅស៊ូ​ក្រែប​មួយ តែ​គេ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បារាំង​ចូល​ទៅ​មើល​ទេ ហើយ​បើ​ប្រៀបធៀប​ពី​គុណភាព​ជ័រកៅស៊ូ​នោះ​តាម​មើលទៅ​អាច​ប្រហាក់ប្រហែល​គ្នា​ជាមួយនឹង​ជ័រកៅស៊ូ​ក្រែប​នៅ​ជប់​នេះ​ដែរ ។ អ្វី​ដែល​ទាក់ទាញ​អ្នកទេសចរ​ជនជាតិ​បារាំង​នេះ​ដោយសារ​កាលពី​អំឡុង​សម័យ​អាណានិគម​បារាំង បាន​សង់រោង​ចក្រ​ផលិត​ជ័រកៅស៊ូ​ក្រែប​ហើយ​បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ និង​កំពុង​តែ​ប្រតិបត្តិ​ផលិត​ជ័រកៅស៊ូ​ក្រែប ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ជនជាតិ​បារាំង បាន​នាំ​គ្នា​មក​ទស្សនា​រោងចក្រ​នោះ ហើយ​អ្វី​ដែល​គេ​មើល​ឃើញនឹងភ្នែក​នៅ​ពេល​ត្រឡប់​ទៅ​វិញ​គេ​នឹង​​ប្រាប់​ទៅ​ដល់​មិត្តភក្តិ​និង​សាច់ញាតិ​ឱ្យ​នាំ​គ្នា​មក​មើល​រោងចក្រ​នៅ​ជប់​នេះ​បន្តបន្ទាប់ទៀត ។ 

លោក អឿ​ន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ថា ក្នុង​ខេត្ត​មាន​សណ្ឋាគារ​ចំនួន​៦​កន្លែង​សរុប​មាន​២៣៩​បន្ទប់ បុគ្គលិក​កំពុង​បម្រើ​ការងារ​មាន​៨៤​នាក់ ស្រី​៥៣​នាក់ ។ កាស៊ីណូ​មាន​៤​កន្លែង​ក្នុង​នោះ​មាន​១​កន្លែង​សហការ​ជាមួយនឹង​មន្ទីរ​ទេសចរណ៍ ២​កន្លែង​ទៀត​មិន​បាន​ផ្តល់​កិច្ចសហការ​ទេ និង​១​កន្លែង​ទៀត​បិទទ្វារ ។ លោក​ឱ្យ​ដឹង​ដែរ​ថា ផ្ទះសំណាក់​ក្នុង​ខេត្ត​មាន​៤៥​កន្លែង សរុប​មាន​៧៦៩​បន្ទប់ បុគ្គលិក​កំពុង​បម្រើ​ការងារ​មាន​១១៧​នាក់ ស្រី​៦៩​នាក់ ខារ៉ាអូខេ​មាន​២០​កន្លែង សរុប​មាន​១១៥​បន្ទប់ និង​បុគ្គលិក​កំពុង​បម្រើ​ការងារ​មាន​៣៣៣​នាក់ ស្រី​២៦៤​នាក់ ។ 

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ត​ថា ជាមួយ​នោះ​យើង​បាន​ធ្វើ​ផ្ទាំង​ប៉ាណូ​១១​កន្លែង​ជា​សញ្ញា​ប្រាប់​ទិស​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ។ ដោយឡែក នៅ​រមណីយដ្ឋាន​បង្កើត​ថ្មី​មួយ​កន្លែង​នៅ​ខ្នង​ក្រពើ ស្រុក​មេមត់ នោះ មាន​បើក​អាហារ​ដ្ឋា​ន អាង​ហែល​ទឹក ទីលានកីឡា ហើយ​ខេត្ត​បាន​បោះ​ខិត្តប័ណ្ណ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ៕