ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ទាំង​ដាក់​ឧបករណ៍​ជួយ​ដកដង្ហើម4​ថ្ងៃក្រោយ​ផុត​ជីវិត​ចោល​ភរិយា

7 ឆ្នាំ មុន

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ឱ្យ​ដឹង​ពី​រឿងរ៉ាវ​ដ៏​រន្ធត់​មួ​ួ​យ​របស់​លោក​Tony Cowan ជនជាតិ​អង់គ្លេស​អាយុ​៣១​ឆ្នាំ ជួប​គ្រោះថ្នាក់​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​បាន​តស៊ូ​រួច​ផុត​ពី​ការ​ស្លា.ប់ ប៉ុន្តែ​ចុង​ក្រោយ​នេះ​

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ឱ្យ​ដឹង​ពី​រឿងរ៉ាវ​ដ៏​រន្ធត់​មួ​ួ​យ​របស់​លោក​Tony Cowan ជនជាតិ​អង់គ្លេស​អាយុ​៣១​ឆ្នាំ ជួប​គ្រោះថ្នាក់​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​បាន​តស៊ូ​រួច​ផុត​ពី​ការ​ស្លាប់ ប៉ុន្តែ​ចុង​ក្រោយ​នេះ​សម្រេចចិត្ត​ដក​ឧបករណ៍​ជួយ​ដកដង្ហើម​ចេញ បន្ទាប់​ពី​បាន​បាន​រៀប​ការ​ជាមួយ​គូស្នេហ៍​សមតា​ម​បំណង ។

កាលពី​ឆ្នាំ​២០១៤ លោក​Tony ជួប​គ្រោះថ្នាក់​ចរាចរ ហើយ​គល់​ករង​របួសធ្ងន់​ដោយសារ​ឆ្អឹងខ្នង​បុក ។ គ្រូពេទ្យ​និយាយ​ថា បុរស​នេះ​ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់ ប៉ុន្តែ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​គេ​ខំតស៊ូ​ដើម្បី​រស់នៅ​បន្ត​ជាមួយ​នាង​Karen Dawson ជា​គូ​ដណ្តឹង​ដែល​សេពគប់​គ្នា​រយៈពេល​១២​ឆ្នាំ​មក​ហើយ ។

អាការ​របស់​លោក​Tony ឈាន​ចូល​ដំណាក់កាល​ធ្ងន់​នៅ​ជិត​បុណ្យ​គ្រី​ស្មាស​២០១៦ ហើយ​ទីបំផុត​លោក​សម្រេចចិត្ត​សុំ​បិទ​ម៉ាស៊ីន​ជួយ​ដកដង្ហើម ។ មាន​ពាក្យ​ប្រាថ្នា​ចុង​ក្រោយ​មួយ​ឃ្លា​របស់​លោក​គឺ​«​សុំ​នាង​Karen​រៀប​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​» ។

នាង​Karen អាយុ​២៩​ឆ្នាំ និយាយ​ថា​«​ពួក​យើង​មាន​ទាំង​សេចក្តីសុខ និង​ទុក្ខ ព្រោះ​យើង​ដឹង​ថា​ក្រោយ​ពី​នេះ​នឹង​កើត​អ្វី​ឡើង ។ Tony តែងតែ​ចង់​រៀប​ការ ប៉ុន្តែ​គ្មាន​ឱកាស​សម​ស្រប​។ យើង​ទាំង​២ រៀប​ការ​បាន​៤​ថ្ងៃ ក្រោយមក​គាត់​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​» ។

ដំបូង​ពិធី​រៀប​មង្គលការ​របស់​អ្នក​ទាំង​២ គ្រោង​ធ្វើ​នៅ​ខែឧសភា ប៉ុន្តែ​ដោយសារ​អាការ​របស់​លោក​Tony ធ្ងន់ ទើប​រៀប​ការ​មុន​កំណត់​។ ពិធី​នោះ​រៀបចំ​ឡើង​ក្នុង​លក្ខណៈ​តូច​មួយ នៅ​បន្ទប់​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ ។

លោក​Tony និង​Karen បាន​ថ្លែង​ស្បថសច្ចា​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់ ។ រយៈពេល​៤​ថ្ងៃក្រោយ ឧបករណ៍​ជួយ​ដកដង្ហើម​ត្រូវ​បិទ ធ្វើ​ឱ្យ​លោក​Tony ស្លាប់​យ៉ាង​ស្ងប់ស្ងាត់ ៕