ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​អ្នក​ណា​គោះ​ទ្វារ ! តាម​ទាន់​មាន​សហាយ​៣​លើក​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ការ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ការ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ទាស់​គ្នា​ជាមួយ​ប្រពន្ធ​ដោយ​ចោទ​ប្រពន្ធ​ថា​លួច​មាន​សហាយស្មន់ ហើយ​គំរាម​ដុត​បន្ទប់​ជួល​ចោល ។

បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឃី​ម នី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​លី​សែង​ត្រី មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ខ្យង​ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គ​ជ័យ ខេត្តកំពត ចំណែក​ប្រពន្ធ​ឈ្មោះ សុភា​រី អាយុ​៣៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ប្តី​លែង ហើយ​មក​រស់នៅ​ជាមួយ​បុរស​ខាងលើ​ជា​ប្តី​ក្រោយ​នៅផ្ទះ​ជួល​ខាងលើ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ហូប​បាយ​រូ​ច ប្រពន្ធ​បាន​ប្រើ​ប្តី​ឱ្យទៅ​ទិញ​ទឹកកក តែ​ប្តី​មិន​ព្រមទៅ​ក៏​កើតជា​ទំនាស់​គ្នា ។ ខណៈនោះ​ប្តី​ដែល​កន្លង​មក​ធ្លាប់​តាម​ទាន់ និង​ដឹង​ថា ប្រពន្ធ​មាន​សហាយ ក៏​បាន​និយាយ​ថា យប់មិញ​អ្នក​ណា​មក​គោះ​ទ្វារ​បន្ទប់​ជួល ។ នៅ​ពេល​ដែល​និយាយ​បែប​នេះ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ខឹង​ប្តី​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ការ​ទាស់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ ភ្លាម​ៗ​បុរស​ជា​ប្តី​បាន​ស្ទុះ​ទៅ​វាយ​ប្រពន្ធ​១​ដៃ ទាត់​១​ជើង រួចរ​ត់ទៅ​យក​សាំង​កន្លះ​លិ​ត្រ​ដែល​គេ​ដាក់​លក់​នៅ​ក្បែ​នោះ​គំរាម​រក​ដុត​បន្ទប់​ជួល​ចោល តែ​មិន​ទាន់​បាន​ដុត​ផង​ត្រូវ​ប្រជា​ការពារ​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ២​នាក់​នេះ​បាន​ស្រឡាញ់ និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​ប្រមាណ​៧​ខែ​មក​ហើយ ។ ចាប់តាំងពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មក​គឺ​តែងតែ​ឈ្លោះ​គ្នា​រហូត ដោយសា​តែ​ស្ត្រី​ជា​ប្រពន្ធ​លួច​មាន​សាហា​យ​ទាក់ទង​ជាមួយ​ប្រុស​ថ្មី ។

បើ​តាម​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​តាម​ទាន់​ប្រពន្ធ​មាន​សហាយ​ចំនួន​៣​លើក​មក​ហើយ ៕