ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌី រ័​ត្ន​ខេ​ម​រុណ ៖ កម្លាំង​ប្រជា​ការពារ​ក៏​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​ថា កម្លាំង​ប្រជា​ការពារ​ទាំង​ថ្នាក់​សង្កាត់ និង​ខណ្ឌ ក៏​ជា​ …

រាជធានី​ភ្នំពេញ ៖ ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​ថា កម្លាំង​ប្រជា​ការពារ​ទាំង​ថ្នាក់​សង្កាត់ និង​ខណ្ឌ ក៏​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ប្រជា​ទូទៅ​ផង​ដែរ ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជា​ការពារ​ចំនួន​៥០​នាក់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ ដែល​លោក​គិត​ថា ពួក​គេ​ក៏​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ខ្វះខាត ទាំង​ទ្រព្យសម្បត្តិ និង​លុយកាក់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​ពលរដ្ឋ​ទូទៅ​មួយ​ចំនួន ដែល​ជួប​ការ​លំបាក​ផង​ដែរ បើ​ទោះបីជា​បច្ចុប្បន្ន​ពួក​គេ​ជា​កងកម្លាំង​របស់​រដ្ឋ​ក៏​ដោយ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្លាំង​ប្រជា​ការពារ គឺជា​កម្លាំង​ស្នូល​ដ៏​សំខាន់​សម្រាប់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ខណ្ឌ ដែល​ពួក​គេ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​សហការ​គ្រប់​សកម្ម​របស់​អាជ្ញាធរ មិន​ថា កិច្ច​ការងារ​សន្តិសុខ មនុស្សធម៌ ឬ ការងារ​រដ្ឋបាល​ផ្សេង​ៗ ដូច​ជា​ការ​ជួយ​សម្រួល​ចរាចរណ៍​កកស្ទះ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ជាដើម គឺ​តែងតែមាន​វត្ត​របស់​ពួក​គេ​នៅ​ជាមួយ​សកម្មភាព​ទាំងនេះ​ជា​និច្ច ។ លោក​ប្រធាន​អនុ​សាខា បន្ថែម​ថា សកម្មភាព​ជា​ច្រើន​ដែល​ពួក​គាត់​តែងតែ​ចូលរួម​អនុវត្ត​ជាមួយ​អាជ្ញាធរ ពិសេស​កិច្ច​ការងារ​មនុស្សធម៌ នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ប៉ុន្តែ​បើ​យើង​ក្រឡេក​ត្រឡប់​មក​មើល​ពី​ជីវភាព​របស់​ពួក​គាត់​វិញ គឺ​មិន​លើសខ្វះ​គ្នា​ពី​អ្នក​ដែល​ពួក​គាត់​ចូលរួម​យក​អំណោយ​ទៅ​ចែក​ជូន​នោះ​ឡើយ ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ចែក​អំណោយ​ជូន​កម្លាំង​ប្រជា​ការពារ​នៅ​ពេល​នេះ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ ប្រកាន់​បក្សពួក​ឡើយ គឺ​ចែក​ជូន​ដោយ​មើលឃើញ​នូវ​ការ​លំបាក​របស់​កងកម្លាំង ព្រោះ​ពួក​គាត់​ក៏​ជា​ប្រជាជន​ក្រីក្រ​ដូច​ពលរដ្ឋ​ក្រីក្រ​ទូទៅ​ផ្សេង​ៗ​ផង​ដែរ ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​បាន​ចែក​ជូន​ក្នុង​ម្នាក់​ៗ​ទទួល​បាន អង្ករ​១​ប៉ាវ ទម្ងន់​៣០​គីឡូក្រាម​, មី​១​កេស និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ៕