ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​គូទំនាស់​មិន​ត្រូវ បែរជា​ត្រូវ​មិត្តភក្តិ​ខ្លួនឯង​ស្លា.ប់ (មាន​វីដេអូ​ឃ្លីប)

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​យក​ដំបង​ទៅ​វាយ​គូទំនាស់ តែ​បែរជា​ទៅ​ត្រូវ​មិត្តភក្ដិ​របស់​ខ្លួន​ចំ​គុម្ពត្រចៀក​ …

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​យក​ដំបង​ទៅ​វាយ​គូទំនាស់ តែ​បែរជា​ទៅ​ត្រូវ​មិត្តភក្ដិ​របស់​ខ្លួន​ចំ​គុម្ពត្រចៀក​បណ្ដាល​ឲ្យ​សន្លប់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ព្យា​ល​នៅ​មន្ទី​ពេទ្យ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ព្រែក​ស្បូវ ស្ថិត​ក្នុងភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

លោក ឈឿ​ន ប៊ុ​ន ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ឈ្មោះ ឌី​ម ឌី​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កើតហេតុ មុខរបរ​កសិករ ។ ចំណែក ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អុល វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កើតហេតុ មុខរបរ​កសិករ និង​ជា​មិត្តភក្ដិ​របស់​ជនសង្ស័យ ។

លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ជនសង្ស័យ រួម​ជាមួយ​មិត្តភក្ដិ​៣​នាក់​ទៀត​មានឈ្មោះ ផុ​ន សូ​នី ឈ្មោះ ផុ​ន សុទី ឈ្មោះ ភ័ន​បាន​នាំ​គ្នា​ផឹកស្រា​បៀរ​នៅ​ចំណុច​ផ្ទះ​ម្ដាយ​របស់​ឈ្មោះ ផុ​ន សូ​នី ។ ក្រោយ​ពេល​ផឹក​អស់​ស្រា​បៀរ​អស់​១​កេស​កន្លះ នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ពួក​គេ​បាន​នាំ​គ្នា​ទៅ​លេង​ទាត់​បាល់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ពេល​ពួក​គេ​នាំ​គ្នា​លេង​បាល់ទាត់​បាន​មួយសន្ទុះ ស្រាប់តែ​មានឈ្មោះ ធឹង ស៊ា​ង​ហេង ភេទ​ប្រុស ដែល​កំពុង​តែ​ផឹកស៊ី​ក្បែរ​នោះ​ឃើញ​ក៏​ដើរទៅ​រករឿង​ឈ្មោះ ផុ​ន សូ​នី រួច​បាន​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​ឈ្មោះ ធឹង ស៊ា​ង​ហេង បាន​វាយ​ទៅ​លើ ផុ​ន សូ​នី មួយ​ដៃ​ចំ​មុខ ឃើញ​ដូច្នោះ ឈ្មោះ ផុ​ន សូ​នី​, ផុ​ន សុទី និង​ជនសង្ស័យ រួម​ទាំង​ជន​រង​គ្រោះជា​មិត្តភក្ដិ​ដែល​លេង​បាល់ទាត់​ជាមួយ​គ្នា​បាន​នាំ​គ្នា​កាច់​ដំបង​ឈើ​គ​ដែល​ដោត​ធ្វើ​បង្គោល​ទី​បាល់​ជា​៣​កំណាត់ រួច​រត់​សំដៅ​វាយ​ទៅ​លើ​ឈ្មោះ ធឹង ស៊ា​ង​ហេង ។ ពេល​នោះ​ជនសង្ស័យ​បាន​យក​ដំបង​វាយ​ឈ្មោះ ធឹង ស៊ា​ង​ហេង តែ​ឈ្មោះ ធឹង ស៊ា​ង​ហេង គេច​ផុត បែរជា​ត្រូវ​ជន​រង​គ្រោះជា​មិត្តភក្ដិ​ពេញទំហឹង​ចំ​គុម្ពត្រចៀក​ខាងឆ្វេង បណ្ដាល​ឲ្យ​ដួល​សន្លប់​បាត់ស្មារតី​តែ​ម្ដង ។ ពេល​នោះ​ជនសង្ស័យ​ក៏​បន្ត​រត់​តាម​ឈ្មោះ ធឹង ស៊ា​ង​ហេង ទៀត តែ​ត្រូវ​បាន​មិត្តភក្ដិ​របស់ ធឹង ស៊ា​ង​ហេង ចាប់​ឃាត់​ចេញពី​គ្នា ។

ភ្លាម​ៗ​នោះ ជនសង្ស័យ​បាន​រត់​មក​ជួយ​មើល​ជន​រង​គ្រោះ​វិញ រួច​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ប្រទេស​វៀតណាម តែ​ដោយ​របួសធ្ងន់​ពេក​ក៏​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​នៅ​ដី​វៀតណាម​បាត់​ទៅ ។ បន្ទាប់​មក​បាន​យក​សព​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ពី​បទ មនុស្សឃាត​ដោយ​អ​ចេតនា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕