ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រមូលផ្ដុំ​នៅផ្ទះ​បាយ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​១០​នាក់​ត្រូវ​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្ទះបាយ​នៃ​ផ្ទះ​ជួល​ …

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​១០​នាក់​ត្រូវ​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្ទះបាយ​នៃ​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ខណៈ​ពួក​គេ​កំពុង​ប្រមូលផ្តុំ​គ្នា​សេព​គ្រឿងញៀន ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា នៅ​មុន​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ​នេះ គឺ​កម្លាំង​ផ្នែក​គ្រឿងញៀន និង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កា​ហែង បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ឃើញ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​នៅ​ចំណុច​ផ្ទះ​ជួល​ដែល​មាន​ម្ចាស់​ឈ្មោះ ស្រី ធុ​យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ដើម្បី​ជក់​គ្រឿងញៀន​នៅ​ក្នុង​ផ្ទះបាយ ទើប​សមត្ថកិច្ច​ចូល​ទៅ​ឃាត់ខ្លួន ។

លោក​អធិការរង​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​១០​នាក់​ដែល​ឃាត់​បាន​នោះ​មាន ១-​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច​, ២-​ឈ្មោះ លឹ​ម មេ​ង​ហ៊ុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ក្រឡឹង​, ៣-​ឈ្មោះ រិ​ត ឧត្ដម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ក្រឡឹង​, ៤-​ឈ្មោះ ហាប់ ចិ​ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ក្រឡឹង​, ៥-​ឈ្មោះ ងួ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ក្រឡឹង​, ៦-​ឈ្មោះ សាន ផល្លា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង​, ៧-​ឈ្មោះ សាត់ សុ​ចាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង​, ៨-​ឈ្មោះ រ៉ា​ន រា​យុទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច​, ៩-​ឈ្មោះ ខុន ឆេ​ង​លី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​តាំង​ស្រឡៅ និង​១០-​ឈ្មោះ វ៉ាប់ សំភាស់ ភេទ​ប្រុស អា​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ថ្នល់បំបែក ឃុំ​ព្រៃ​រំដួល​ស្រុក ភ្នំស្រួច ។ ខណៈ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ម៉ូតូ​៥​គ្រឿង និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​១០​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕