ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​គ្រឹះ​ថ្លៃ​បំផុត​នៅ​អា​មេ​រិ​ក​មាន​តម្លៃ​250​លាន​ដុល្លារ

7 ឆ្នាំ មុន

សារព័ត៌មាន​«Lifebuzz»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ពិពណ៌នា​ពី​ភូមិ​គ្រឹះ​ដ៏​មាន​តម្លៃ​បំផុត​នៅ​សហរដ្ឋអាមេរិក ដែល​ប្រកាស​លក់​ក្នុង​តម្លៃ​២៥០​លាន​ដុល្លារ ។ ភូមិ​គ្រឹះ​នោះ​រំលេច​ដោយ​ក្បូរក្បាច់​ដ៏​ស្រស់​ស្អាត មាន​ទាំង​

សារព័ត៌មាន​«Lifebuzz»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ពិពណ៌នា​ពី​ភូមិ​គ្រឹះ​ដ៏​មាន​តម្លៃ​បំផុត​នៅ​សហរដ្ឋអាមេរិក ដែល​ប្រកាស​លក់​ក្នុង​តម្លៃ​២៥០​លាន​ដុល្លារ ។ ភូមិ​គ្រឹះ​នោះ​រំលេច​ដោយ​ក្បូរក្បាច់​ដ៏​ស្រស់​ស្អាត មាន​ទាំង​អាង​ហែល​ទឹក ផ្ទះបាយ រោង​ចត​រថយន្ត កន្លែង​តាំង​បង្ហាញ​ស្រា និង​ទីលាន​វាយ​កូន​បាល់​ជា​ច្រើន​កន្លែង ។

ភូមិ​គ្រឹះ​នោះ​ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រហែល​៣.៥៣០​ម៉ែត្រការ៉េ នៅ​តំបន់​«​បេ​ល​អ៊ែ​រ ឡូ​ស អេ​ន​ចឺ​ឡេ​ស​» ។ ផ្នែក​ខាងក្នុង​មាន​តុបតែង​លម្អ​ឧបករណ៍​រចនា​ជាង​១៣០ ហើយ​តួ​ផ្ទះ​ទាំងមូល​មាន​បន្ទប់​គេង​១២,​បន្ទប់ទឹក​២១,​ផ្ទះបាយ​ចំនួន​៣ ទីលាន​បោះ​បូ​លីង រោង​ភាពយន្ត អាង​ហែល​ទឹកធំ រោង​ចត​រថយន្ត​អាច​ចត​រថយន្ត​ទំនើប​បាន​១២​គ្រឿង កន្លែង​ចត​ឧទ្ធម្ភាគចក្រ និង​បន្ទប់​អាហារ​សម្រន់ គួប​ផ្សំ​ជាមួយ​ស្ករ​សូកូឡា មាន​តម្លៃ​ជាង​២០០.០០០ ដុល្លារ ។

គ្រឿងសង្ហារិម​ដ៏​ស្រស់​ស្អាត​ទាំងអស់​បានការ​ច្នៃប្រឌិត​ពី​ម្ចាស់​ភូមិ​គ្រឹះ​ផ្ទាល់​គឺ​លោក​Bruce Makowsky មហាសេដ្ឋី​ជំនួញ​ផ្នែក​កាបូ និង​អភិវឌ្ឍន៍ ដោយ​លោក​បាន​សង់​ភូមិ​គ្រឹះ​នោះ​ឡើង ដើម្បី​លក់​ឱ្យ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ។

បច្ចុប្បន្ន​ភូមិ​គ្រឹះ​ដ៏​មាន​តម្លៃ​នោះ​បាន​ផ្តួល​ឯតទគ្គ​កម្ម​ផ្ទះ​ថ្លៃ​បំផុត​នៅ​សហរដ្ឋអាមេរិក គឺ​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នៅ​តំបន់​«Manalapan»​រដ្ឋ​ផ្ល​រី​ដា មាន​តម្លៃ​១៩៥​លាន​ដុល្លារ ៕