ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ប្រសាច​ពេញ​ព្រៃ ពេលប៉ូលិសទៅ​ដល់​

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រ​និគម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទេព ចាន់​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ចុះ​បង្ក្រាប​​​សង្វៀន​​ជល់​មាន់​​លួចលាក់​មួយកន្លែង ​ស្ថិតក្នុង​ព្រៃ​ខាងកើត​ ភូមិ​ចំងាយ​ប្រហែល​១៥០០​ម៉ែត្រ ​ពេល​នោះ ​ត្រូវ​បាន​អ្នកលេង​ឃើញ​ទាន់ ​នាំ​គ្នា​រត់​បាតជើង​ស​.​ព្រាត បន្សល់​ទុក​តែ​វត្ថុ​តាង​ប៉ុណ្ណោះ​ ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មករា ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ។

លោកវរសេនីយ៍ទោ ទេព ចាន់​ណា អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មករា​​ នេះ​ថា ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​ខាងលើ​នេះ សមត្ថកិច្ច​ស្រុក​យើង បាន​ដកហូត​បានមាន់​ជល់​០១​ក្បាល ម៉ូតូ​០២​គ្រឿង និង​ដុត​កម្ទេច​ចោល​សង្វៀន​ជល់​មាន់ ដោយ​អ្នក​លេង​​រត់គេច​ខ្លួន​បាត់​អស់​ ។

បច្ចុប្បន្ន វត្ថុ​តាង​ដែល​កម្លាំង​ជំនាញ​ដកហូត​បាន យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។