ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកកូនពេក​​ក្រុមហ៊ុន​មិនឱ្យ​ចេញក្រៅ សុខចិត្ត​​លោតពី​ជាន់ទី​​២​បាក់ជើង​ទាំង​សង​ខាង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រីជា​​​ពលការិនី​​បម្រុង​​ចេញ​​ទៅធ្វើការ​នៅ​​​ប្រទេសម៉ាឡេស៊ីម្នាក់ បាន​​លួច​លោត​ពីលើ​ផ្ទះជាន់ទី​២​មក​​​​ប៉ះ​ជាន់​ទី​១បន្តិច​ រួច​​ធ្លាក់​បន្ត​មកដី កាលពី​វេលាម៉ោង​​​​​ជាង​១២​​​​អធ្រាត្រ​ឈានចូលថ្ងៃទី​​២ មីនា ​២០១១ ​បាន​រង​របួស​បាក់ជើង​​ទាំង​សង​ខាង ហើយត្រូវ​​ភ្នាក់ងារ​​របស់ក្រុមហ៊ុន T&P នាំ​យកទៅ​ព្យា​បាល​នៅ​​មន្ទីរពេទ្យ​​​ព្រះ​កុសុមៈ ដែល​ការ​លោត​ចុះ​​​ពីទី​ខ្ពស់​នេះ គឺកើតឡើង​​ខណៈ​ក្រុមហ៊ុន​​ឃុំ​ឃាំង​​នាង​ទុក​​អស់រយៈ​ពេល​​ជា​ច្រើនខែ ​មិនអនុ​ញ្ញា​ត​​ឱ្យ​ទៅ​លេង​ផ្តះ​ និង​សួរសុខទុក្ខ​​កូន​ ។​

លោក​​អនុសេនីយ៍​ឯក​ផាត់ ផល្លា ​ប្រធាន​ផ្នែក​​ការិយាល័យ​​ប្រឆាំង​ការជួញដូរ​​មនុស្ស និង​​ការពារ​​អនីតិជន​​រាជធានីភ្នំពេញ ​បានដឹកនាំ​​កម្លាំង​​ចុះទៅ​​ធ្វើការ​ស្រាវជ្រាវ​​ផ្ទាល់​​ដល់​​មន្ទីរ​​​ពេទ្យ​បាន​ឱ្យ​​ដឹង​ថា ពលការិនី​​រងគ្រោះ​​នេះ​ឈ្មោះ​​ហេង ហាក់​ អាយុ​​៣៣​ឆ្នាំ មានស្រុក​កំណើត​​នៅ​ភូមិ​​​​ស្នាមព្រះ ​​ឃុំ​ស្នា​មព្រះ ​ស្រុកបា​កាន ​ខេត្ត​ពោធិ៍សាត់ ​ហើយ​ស្នាក់នៅ​​ក្នុង​​ក្រុម​ហ៊ុន​​​តាំង​ពី​ថ្ងៃទី​​១ តុលា ​​២០១០ មក​ម៉្លេះ ​តែមិន​​ទាន់ចេញទៅ​ប្រទេស​ម៉ាឡេស៊ី​​ទេ ។ ​

តាមការ​សាក​សួរ​​ជំហាន​ដំបូង ពលការិនី​​និយាយ​ថា នាង​នឹកកូន​ពេក សុំ​ក្រុមហ៊ុន​ទៅលេង​ផ្ទះ​​​គេមិន​ឱ្យ​​ទៅ ទើបនាង​​សម្រេចចិត្ត​​លោតពីលើផ្ទះ​បែប​នេះ ។ ​ក្រុមហ៊ុន​នាំពលករ​​ទៅម៉ាឡេស៊ី​​នេះ​ឈ្មោះ T&P មាន​ទីតាំង​នៅ​​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ហើយ​ពេលនេះ​កំពុង​តែ​ស្តុក​កម្ម​​ការិនី​​​រាប់រយ​នាក់ រង់ចាំ​​ថ្ងៃ​នាំ​ចេញទៅបម្រើ​​ការ​នៅប្រទេស​ម៉ាឡេស៊ី​…ការ​លោត​​ចុះ​ពី​ទីខ្ពស់​​​ពី​​សំណាក់​​​​ពលការិនី​​​នេះធ្វើ​ឱ្យ​​​គេសង្ស័យ​​ថា ​មិន​ដឹង​​​ជាក្រុមហ៊ុន​​​នេះគ្រប់គ្រង​​​គាបសង្កត់​​​ពលកា​រិនី​​យ៉ាង​ម៉េច​ទេ ​ទើបធ្វើ​ឱ្យ​​ពលការិនី​​​សម្រេចចិត្ត​​លោត​​គេច​ចេញ​​បែបនេះ ៕​