ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយចម្ងល់ ! ហុងស៊ុយ និងជំនឿ​សាសនា ខុស​គ្នា​ត្រង់​ណា?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ជឿជាក់​ថា ប្រិ​យ​មិត្ត​ភាគច្រើន ដែល​និយម​តាមដាន​ពី​រឿង​ហុងស៊ុយ​ច្បាស់​ជា​ស្គាល់​អ្នកគ្រូ ហុងស៊ុយ ដ៏​ល្បី​មួយ​រូប​ដែល​កន្លង​មក អ្នកគ្រូ​ធ្លាប់​បាន​ទ​ស្សយ៍​ទាយ​ព្រឹត្តិការណ៍​សង្គម​ជា​ច្រើន និង​ច្បាស់​ៗ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ជឿជាក់​ថា ប្រិ​យ​មិត្ត​ភាគច្រើន ដែល​និយម​តាមដាន​ពី​រឿង​ហុងស៊ុយ​ច្បាស់​ជា​ស្គាល់​អ្នកគ្រូ ហុងស៊ុយ ដ៏​ល្បី​មួយ​រូប​ដែល​កន្លង​មក អ្នកគ្រូ​ធ្លាប់​បាន​ទ​ស្សយ៍​ទាយ​ព្រឹត្តិការណ៍​សង្គម​ជា​ច្រើន និង​ច្បាស់​ៗ​តែ​ម្តង ។

កាលពី​ពេល​កន្លង​ទៅ​ អ្នកគ្រូ ហុងស៊ុយ ណា​លី បាន​បកស្រាយ​ច​ម្ង​ល់​ទៅ​លើ​រឿង​ហុងស៊ុយ និង​ជំនឿ​សាសនា តើ​ខុស​គ្នា​ត្រង់​ណា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​បន្ត​ទៀត ដោយ​អ្នកគ្រូ​បាន​បញ្ជាក់​ថា មនុស្ស​ជា​ច្រើន​ស្ទើរតែ ៩៥%​ដែល​យល់​ច្រ​លំ រវាង​ហុងស៊ុយ និង​ជំនឿ​សាសនា អ្នកខ្លះ​គិត​ថា ជឿ​លើ​ហុងស៊ុយ គឺ​ជឿ​លើ​សាសនា​របស់​ចិន តែ​ការ​ពិត ហុងស៊ុយ មិនមែន​ជា​ជំនឿ ហុងស៊ុយ ក៏​មិនមែន​ជា​រឿង​ងុបងុល ព្រោះ​ហុងស៊ុយ ( Feng Shui ) គឺ​និយាយ​អំពី​ខ្យល់ និង​ទឹក ។

អ្នកគ្រូ​បាន​បន្ត​ថា ផ្ទះ​ណា​មាន​ខ្យល់​ត្រជាក់ បរិសុទ្ធ ធ្វើ​អោយ​អ្នក​រស់នៅ​ក្នុងផ្ទះ​មាន​ផា​សុខភាព​ល្អ ផ្ទះ​នោះ គឺ​មាន​ហុងស៊ុយ​ល្អ ព្រោះ​មាន​ខ្យល់​ល្អ ។ មិន​ចាំបាច់​ជឿ​លើ​ហុងស៊ុយ តែបើ​អ្នក​នៅផ្ទះ​ដែល​មាន​ខ្យល់អាកាស​ល្អ ការ​តែង​លំអរ​ផ្ទះ មាន​ផា​សុខភាព នោះ​អ្នក​នឹង​ទទួល​បាន ហុងស៊ុយ​ល្អ ។

រូបតំណាង

ប៉ុន្តែ​បើ​អ្នក​រស់នៅ​ផ្ទះ​ដែល​មាន​ក្លិនឆ្អេះ​ឆ្អាប ផ្ទះ​ងងឹត ផ្ទះ​ចង្អៀត តាំង​របស់របរ អត់​មាន​សណ្តាប់ធ្នាប់ ធ្វើ​អោយ​ស្ទះខ្យល់​ក្នុងផ្ទះ​ស្លាក់​ខ្យល់ ហប់ ក្លិន​មិនល្អ​នោះ គឺ​ហុងស៊ុយ មិនល្អ​ហើយ ព្រោះ​បើ​មនុស្ស​យើង​រស់នៅ​ក្នុងផ្ទះ​អាប់អួរ ឆ្អេះឆ្អាប ធ្វើ​អោយ​អារម្មណ៍​យើង​ស្មុគស្មាញ សតិបញ្ញា​របស់​យើង​គិត​អ្វី​មិនសូវ​ល្អ មាន​សុខភាព​មិនល្អ អារម្មណ៍​មួម៉ៅ ធ្វើ​អោយ​ការងារ​ផ្សេង​ៗ ងាយ​នឹង​មាន​បញ្ហា ។

អ្នកគ្រូ​បាន​បន្ថែម​ទៀត​ថា ចំណែក​ជំនឿ​សាសនា គឺជា​ការ​គោរព​ប្រត្តិបត្តិ ការ​សែន​ព្រែ​ន ធ្វើ​ពិធី​កម្ម​ផ្សេង​ៗ តាម​បែប​សាសនា មានការ​អុច​ធូប បន់ស្រន់ ផ្សេង​ៗ​ដូច​ជា ការ​រៀប​ជំនៀងផ្ទះ កុងម៉ា គោរព ហុ​កឡុក​ស៊ីវ គោរព​ទេវតា ឆៃ​ស៊ិ​ង​អ៊ា ….. តាម​ការ​គោរព​រៀង​ៗ​ខ្លួន ដោយ​មិន​ពាក់​ព័​ន្ទ​លើ​ហុងស៊ុយ​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ហុងស៊ុយ គឺ​យើង​អាច​ពិសោធន៍​បាន ព្រោះ​វា​ជា​វិទ្យាសាស្ត្រ និយាយ​ពី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​យើង និង​ឥទ្ធិពល​តារាសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ