ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​របស់​ថៃ​០១​ក្បាល​ជាន់​មីន ផ្ទុះ​យ៉ាង​កក្រើក​​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មាន​ហេតុការណ៍​ផ្ទុះ​មីន​យ៉ាង​កក្រើក​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ថៃ​០១​ក្បាល ក្នុង​ចំណោម​គោ​០១​ហ្វូង​បាន​ដើរ​ស៊ី​ស្មៅ រួច​ជាន់​

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ផ្ទុះ​មីន​យ៉ាង​កក្រើក​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ថៃ​០១​ក្បាល ក្នុង​ចំណោម​គោ​០១​ហ្វូង​បាន​ដើរ​ស៊ី​ស្មៅ រួច​ជាន់​មីន បណ្តាល​ឲ្យ​ផ្ទុះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ មុខ​ភូមិសាស្ត្រ​ភូមិ​ល្បើក​ស្វាយ ឃុំ​-​ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ (​ខាង​កម្ពុជា​) ទល់មុខ​ភូមិ​ណ​ង​យ៉ា​កែវ ឃុំ​-​ស្រុក​ឃោ​គ​ស៊ូ​ង ខេត្ត​ស្រះ​កែវ (​ខាង​ថៃ​) ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ ។

លោក​វរសេនីយ៍ឯក សូ ចាន់​ណា​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​សត្វ​គោ​របស់​ថៃ​០១​ហ្វូង​បាន​ដើរ​ស៊ី​ស្មៅ​នៅ​ជិត​ព្រំដែន ក្នុងភូមិ​សាស្ត្រ ភូមិ​ល្បើក​ស្វាយ ឃុំ​-​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ (​ខាង​កម្ពុជា​) ទល់មុខ​ភូមិ​ណ​ង​យ៉ា​កែវ ឃុំ​/​ស្រុក​ឃោ​គ​ស៊ូ​ង ខេត្ត​ស្រះ​កែវ (​ខាង​ថៃ​)​។

លោក​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល សត្វ​គោមួយ​ក្បាល​របស់​ពលរដ្ឋ​ថៃ​បាន​ដើរ​ស៊ី​ស្មៅ​ក្នុង​ព្រៃ​ចំការ​មីន ហើយ​ក៏​បាន​ជាន់​ផ្ទុះ បណ្តាល​ឲ្យ​ងា.ប់​តែ​ម្តង រីឯ​សត្វ​គោ​ផ្សេង​ទៀត​ដែល​ជា​ហ្វូង​ជាមួយ​គ្នា​នោះ បាន​ផ្អើល​រត់​ចេញ​ក្រៅ​ចំការ​មីន​អស់​ទៅ​។

លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​គោ​របស់​ពលរដ្ឋ​ថៃ​ជាន់​មីន​ផ្ទុះ​ងា​.​ប់​អស់​១​ក្បាល កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​ម្ចាស់​គោ មិន​ហ៊ាន​ចូល​ទៅ​យក​គោ​ដែល​ផ្ទុះ​មីន​ងា​.​ប់​នោះ​ទេ ព្រោះតែ​នៅ​ចំណុច​ផ្ទុះ​នោះ ជា​ចំការ​មីន​ដែល​ត្រូវ​បាន​ហាមឃាត់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ