ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ចម្លង​ពី​របៀប​រស់នៅ​លើ​ភព​ព្រះ​អង្គាររបស់​មនុស្ស​អវកាស នៅលើ​កំពូលភ្នំ​ភ្លើង​អា​មេ​រិ​ក

7 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ ឬ​ផ្កាយព្រះគ្រោះ​ពណ៌​ក្រហម ជា​គម្រោង​រយៈពេល​វែង​របស់​អង្គការ​អវកាស​«NASA» សហរដ្ឋអាមេរិក គ្រោង​នឹង​បញ្ជូន​យាន​ទៅ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០៣០ ។ ចុង​ក្រោយ​នេះ​បាន​ចម្លង​ទិដ្ឋភាព​បរិស្ថាន

ការ​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ ឬ​ផ្កាយព្រះគ្រោះ​ពណ៌​ក្រហម ជា​គម្រោង​រយៈពេល​វែង​របស់​អង្គការ​អវកាស​«NASA» សហរដ្ឋអាមេរិក គ្រោង​នឹង​បញ្ជូន​យាន​ទៅ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០៣០ ។ ចុង​ក្រោយ​នេះ​បាន​ចម្លង​ទិដ្ឋភាព​បរិស្ថាន​របស់​ភព​ព្រះ​អង្គារ ដោយ​ប្រើ​ទីតាំង​នៅ​លើ​កំពូលភ្នំ​ភ្លើង​«Mauna Loa» ធំ​បំផុត​នៅ​លើ​ពិភពលោក​នៅ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក ។

ទីតាំង​នៃ​ជម្រក​ស្នាក់​នៅ​របស់​មនុស្ស​អវកាស ត្រូវ​សាងសង់​ជា​អគា​រាង​ក្រឡូម​គ្របដណ្ដប់​ដោយ​ប្លា​ស្ទិ​ក​«Vinyl» មាន​ទំហំ​១១១,៥​ម៉ែត្រការ៉េ ស្ថិត​នៅ​លើ​តំបន់​អណ្ដូងរ៉ែ ដែល​បោះបង់​ចោល​ខ្ពស់​ជាង​ទឹកសមុទ្រ​២,៥​គីឡូម៉ែត្រ និង​បាន​បញ្ជូន​អ្នក​វិទ្យាសាស្ដ្រ កុំព្យូទ័រ វិស្វករ និង​អ្នកជំនាញ​ផ្នែក​ជីវវិទ្យា​៦​នាក់ ចូល​ទៅ​ស្នាក់​នៅ​ដោយ​ពួក​គេ​នឹង​ចំណាយពេល​៨​ខែ រស់នៅ​ដោយ​ឯកោ យក​លំនាំ​តាម​ជីវិត​របស់​មនុស្ស​អវកាស ដែល​ធ្វើ​ដំណើរ​ទៅ​ភព​ព្រះ​អង្គារ ។

ការ​ចេញ​ម៉ូ​ដ​បែប​សាកល្បង​នេះ​អាច​ជួយ​ឱ្យ​NASA យល់​បាន​ច្បាស់​ទាក់ទិន​នឹង​សកម្មភាព​របស់​មនុស្ស និង​បង្ហាញ​ពី​អំឡុង​ពេល​ដ៏​យូរ​នៅ​ក្នុង​លំហ​អវកាស ។

ក្រុមការងារ​នឹង​ប្រតិបត្ដិ​តួនាទី​ផ្នែក​ផែនដីវិទ្យា​នៅ​ក្នុង​ក្រឡូម ដោយ​មាន​តែ​បន្លែ​តិចតួច និង​មិន​ទាក់ទង​ទៅ​ផ្នែក​ខាងក្រៅ​ទេ ការ​ទាក់ទង​ផ្នែក​ព័ត៌មាន​របស់​ក្រុមការងារ​នឹង​ដំណើរការ​តាម​រលកធាតុអាកាស​មាន​លក្ខណៈ​យឺត​ប្រហែល​២០​នាទី ជា​រយៈពេល​នៃ​គម្លាត​រវាង​ពី​ផែនដី​ទៅ​ភព​ព្រះ​អង្គារ ។

គម្រោងការ​នោះ​រំពឹង​ទុក​ថា​នឹង​ក្លាយជា​កំណត់ហេតុ​នៃប្រតិបត្ដិ​ការ​នៅ​ពេល​អនាគត​ក្នុង​ភារកិច្ច​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ ដែល​នៅ​ឆ្ងាយ​ពី​ផែនដី​ដល់​ទៅ​៥៦​លាន​គីឡូម៉ែត្រ​ឯណោះ ៕