ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ស្វាមី​ថ្មី តារា​សម្តែង លី ច​ន្ទ័​សីហា ស្គាល់គ្នា​ជិត​២០​ឆ្នាំ ទើប​ព្រម​បើក​បេះដូង

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង លី ច័ន្ទ​សីហា បាន​រៀបចំ​ភ្ជាប់ពាក្យ ក្រោម​ការ​ដឹង​ឮ​ពី​ចាស់ទុំ និង​ញាតិ​មិត្ត ដោយ​ទីតាំង​រៀបចំ​ឡើង​

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ តារា​សម្តែង លី ច័ន្ទ​សីហា បាន​រៀបចំ​ភ្ជាប់ពាក្យ ក្រោម​ការ​ដឹង​ឮ​ពី​ចាស់ទុំ និង​ញាតិ​មិត្ត ដោយ​ទីតាំង​រៀបចំ​ឡើង​នា​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន បឹង​ត្របែក​។ ទ្រាំ​មេម៉ាយ​ជា​ច្រើន​ឆ្នាំ ចិញ្ចឹម​កូនស្រី​តែ​ម្នាក់ឯង ប្រឹង​ជាមួយ សំអាងការ និង​របរ​អន​ឡាញ វិនាទី​ចុង​ក្រោយ​អ្នក​មេម៉ាយ​វ័យក្មេង​រូប​នេះ បាន​ប្រគល់​បេះដូង​អោយ​បុរស​ល្អ​ម្នាក់​។

លី ច័ន្ទ​សីហា ភ្ជាប់ពាក្យ​ជាមួយ​បុរស​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ ទិ​ត្យ ច​ន្ថា វ័យ​៣៩​ឆ្នាំ ដោយ​គេ​ដឹង​ថា ជា​គ្រូពេទ្យ និង​ជា​អ្នកជំនួញ​មួយ​រូប ហើយ​ពិធី​នេះ ចូលរួម​ពី​មិត្ត​សិល្បករ និង​សាច់ញាតិ​សងខាង​ផង​ដែរ​។ ជា​ម្ចាស់​សំអាងការ ស្រាប់​នាង​បាន​រំលេច​ដោយ​ម៉ូ​ដ​ថ្មី​ៗ រំលេច​ឡើង​។ សមជា​មួយ​ឋានៈ ក្នុង​នាម​ជាតា​រា​ដែល​មហាជន​ធ្លាប់​អោយ​តម្លៃ​។ ហើយ​អ្នកគាំទ្រ រំពឹង​ថា សីហា ដែល​ដល់​គូ​ជា​ថ្មី អាច​រក្សា​បាន​ស្នេហា​មួយ​នេះ បាន​យ៉ាង​ល្អ​រហូត​ដល់​ចាស់​រៀង​ៗ​ខ្លួន មិន​បែកខ្ញែក​ដូច​មុន​ៗ​ទៀត​។

លី ច័ន្ទ​សីហា ថា បើ​និយាយ​ទៅ​យើង​ទាំង​២ ស្គាល់គ្នា​តាំងពី​នៅ​រៀន​វិទ្យាល័យ​។ គាត់​ពេល​នេះ ពោះ​ម៉ាយ ហើយ​ចូល​មក​ជីវិត​នាង​ជាង​២​ឆ្នាំ តាំងពី​នាង​មានកូន​ដំបូង​ៗ​មក​។ គាត់​ល្អ​គ្រប់យ៉ាង ដើម្បី​នាង​ហើយ​ព្រម​គ្រប់​រឿង​ដែល​នាង​ចង់បាន​។ អ្នក​នាង​ថា ឆ្នាំ​នេះ អាយុ​២៩​ឆ្នាំ​ហើយ ដោយ​មិន​ចង់​រៀបចំ​ពិធី​ច្រើន​ដង ទើប​សម្រេច​យក​ថ្ងៃកំណើត​មក​ភ្ជាប់ពាក្យ​តែ​ម្តង​។​យើង​ជប់លៀង​ពេល​ព្រលប់​ថ្ងៃ​ដដែល ដោយ​មាន​ភ្ញៀវ​ជិត​២០​តុ​។

តាម​ការ​អោយ​ដឹង​ពី​លោក ច​ន្ថា វិញ បានឱ្យ​ដឹង​ថា លោក​បាន​កាដូ​គ្រឿង​ពេជ្រ​១​ឈុត​អោយ​ភរិយា ហើយ​ត្រៀម​បើក​របរ​ថ្មី​មួយទៀត​ឆាប់​ៗ​នេះ​ជា​គ្នា ខណៈ​រាល់ថ្ងៃ​មាន​របរ​៣​ក្នុង​ដៃ​។ ចំពោះ​ពេលវេលា​រៀប​ការ កំពុង​គិត​សិន តែ​មិន​រំលង​ឡើយ​។

គួរ​បញ្ជាក់​ថា បុរស​ដែល​នាង​បាន​ប្រគល់​ចិត្ត​ជូន​នេះ ប្រហែលជា​មាន​ចំណុច​ល្អ​ច្រើន​ហើយ ដល់​រូប​នាង​ទើប​បានជា​សុខចិត្ត​។ សីហា ធ្លាប់​មាន​គេ​តាម​ស្នេហ៍​ដែរ តែ​នាង​កម្រ​យក​មក​គិត ហើយ​នេះ​ជា​ឱកាសល្អ​មួយ ទើប​នាង​មិន​ចង់​បិទផ្លូវ​ទៀត ទាន់​មនុស្ស​ល្អ​មក​ដល់​ក្នុង​ជីវិត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ