ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អ្នកលក់​ចាប់ហួយ​អស់​១​ខ្នង នៅ​ស្រុក​ស្ទឹង​ហាវ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ស្ថិត​ក្នុងភូមិ​១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នា​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧​នេះ

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ស្ថិត​ក្នុងភូមិ​១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នា​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង បាត់បង់​សម្ភារ​ជាង​៩០ % ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ ឬ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​នោះ​ទេ​។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង នៅ​ភូមិ​១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង​១០​និង​១៥​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧។ ក្នុង​ហេតុការណ៍​នេះ លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក បាន​ដឹកនាំ​ផ្ទាល់​នូវ​កម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ រថយន្ត​ពន្លត់អគ្គីភ័យ​ក្រុមហ៊ុន ប្រេង LHR និង​ប្រជា​ការពារ​ភូមិ ដើម្បី​ជួយ​អន្តរាគមន៍​ដល់​គ្រួសារ​រង​គ្រោះ និង​បង្ការ​ការ​រាលដាល​នៃ​កំសួល​ភ្លើង​ដែល​នឹង​បម្រុង​នឹង​លេប​ត្របាក់​ដល់​លំនៅ​ដ្នា​ន​ក្បែរ​ៗ​នោះ​។

រហូត​មក​ដល់​វេលា​ម៉ោង​១១​និង​០០​នាទី ផ្ទះ​ប្រជាពលរដ្ឋ លក់​ចាប់ហួយ ឈ្មោះ លី អ៊ួ​ង ភេទ​ស្រី ត្រូវ​បាន​ភ្លើង​ឆេះ​អស់ (​រំដោះ​សម្ភារ​បាន​ប្រហែល ២០%) ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​សងខាង មិន​មាន​រង​ការ​ខូចខាត​ទេ​។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ និង​ទំហំ​នៃ​ការ​បាត់បង់ គេ​នៅ​ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​៕