ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ស្រស់​ស្អាត​បើក​ម៉ា​ស្ដា​បុក​រះ​ផ្អើល​ទាំង​យប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្តា​១​គ្រឿង​លឿន​ដូច​ហោះ​បុក​រះ​ម៉ូតូ​ស្កុប​ពី​២​គ្រឿង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្តា​១​គ្រឿង​លឿន​ដូច​ហោះ​បុក​រះ​ម៉ូតូ​ស្កុប​ពី​២​គ្រឿង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ស៊ី​សុ​វ​ត្តិ កែង​ផ្លូវ​លេខ​២៤០ សង្កាត់​ជ័យ​ជំនះ ខណ្ឌឫស្សីកែវ ។

រថយន្ត​បង្ក​ម៉ាក​ម៉ា​ស្តា ពណ៌​ឈាម​ជ្រូក អត់​ស្លាក​លេខ បើកបរ​ដោយ​នារី​វ៍័យក្មេង​ម្នាក់ ក្រោយ​កើតហេតុ​រត់គេច​ខ្លួន​បាត់​នៅ​សល់​តែ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ទាំង​២​គ្រឿង ១​គ្រឿង​ម៉ាក​ហុ​ដា​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ កណ្តាល 1S-0455 ជិះ​ស្រី​ម្នាក់​ប្រុស​ម្នាក់ រង​របួសធ្ងន់​ស្រាល​ចំណែក​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-1674 ជិះ​ស្រី​ម្នាក់​ប្រុស​ម្នាក់ រង​របួសធ្ងន់​និង​ស្រាល ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បើករថយន្ត​បណ្ដោយ​ផ្លូវ​ស៊ី​សុ​វ​ត្តិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​ដូច​ហោះ​ដោយ​មាន​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​ម៉ូតូ​ស្កុប​ពី​១​គ្រឿង​ពីក្រោយ​ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្កុប​ពី​១​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​និង​ស្រាល​៤​នាក់ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​បុក​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ដល់​មុខ​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារ​កណ្តាល ទើបត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត និង​បុរស​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ រីឯ​នារី​វ័យក្មេង​ស្រស់​ស្អាត​ជា​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។
ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទាំង​២​គ្រឿង ព្រមទាំង​បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលរ​ដ្ឋា​ន​ប្រគល់​ឱ្យ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោយ​ស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕