ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ា សេរី លា​សាច់ញាតិ និង​មិត្តភក្តិ​ក្រោយ​ជំងឺមហារីក​ធ្វើទុក្ខ​ខ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ​ បន្ទាប់​ពី​អ្នក​អត្ថាធិប្បាយ​កីឡា​ជើង​ចាស់​ល្បីឈ្មោះ និង​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​កីឡា​នៃ​ស្ថានីយទូរទស្សន៍​ CTN​ លោក ម៉ា សេរី ធ្លាក់ខ្លួន​ឈឺ​ដោយ​សភាព​ជំងឺ​របស់​លោក​ត្រូវ​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ​ បន្ទាប់​ពី​អ្នក​អត្ថាធិប្បាយ​កីឡា​ជើង​ចាស់​ល្បីឈ្មោះ និង​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​កីឡា​នៃ​ស្ថានីយទូរទស្សន៍​ CTN​ លោក ម៉ា សេរី ធ្លាក់ខ្លួន​ឈឺ​ដោយ​សភាព​ជំងឺ​របស់​លោក​ត្រូវ​អ្នក​ទៅ​សួរសុខទុក្ខ​បញ្ជាក់​ថា​ ធ្ងន់ ។ អ្វី​ដែល​ធ្វើ​ឱ្យ​គ្រួសារ សាច់ញាតិ និង​មិត្តភក្តិ ទប់ទឹក​ភ្នែក​មិន​បាន គឺ​លោក​បាន​និយាយ​លា​គេ​គ្រប់​គ្នា​ដែល​ហាក់ដូចជា​អស់សង្ឃឹម​នឹង​លទ្ធផល​ព្យាបាល ដែល​ខុស​ពី​អ្នកជំងឺ​ផ្សេង​មិន​ព្រម​ទទួលយក​នូវ​សភាព​ជំងឺ​របស់​ខ្លួន ។

យោង​តាម​ការ​បញ្ជាក់ លោក​មាន​ជំងឺមហារីក​ថ្លើម ហើយ​បាន​រីក​រាល​ដល់​ក្រពះ និង​ផ្នែក​ផ្សេង​ទៀត​មិន​ខុស​គ្នា​នឹង​ភរិយា​របស់​លោក រិ​ន សា​វេ​ត នោះ​ទេ ទើប​សភាព​ជំងឺ​របស់​​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ភ័យ​បារម្ភ ។ លោក​ស្ថិត​ក្នុង​ការ​តាមដាន និង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទើបតែ​សម្រេចចិត្ត​បើក​ទម្លាយ​ជា​សាធារណៈ​តាម​រយៈ​អ្នក​ចុះ​ទៅ​សួរសុខទុក្ខ រន្ធត់​ចិត្តនឹង​សម្ដី​របស់​លោក​ដែល​ប្រកាស​សុំ​លា​ទៅ​មុន​ដែល​មិន​ខុស​ពី​ដឹងខ្លួន​លោក​នឹង​មិន​រស់ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន ​Live​ ផ្ទាល់​ដោយ​អ្នក​ទៅ​សួរសុខទុក្ខ​លោក​ដល់​មន្ទីរពេទ្យ​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​មាន​សភាព​ស្គមស្គាំង ហើយ​បាន​និយាយ​ដោយ​ការ​ទទួលស្គាល់​ជំងឺ​របស់​ខ្លួន​ថា សុំ​លា​បងប្អូន​ទៅ​មុន​ហើយ ។ នេះ​ជា​ការ​ធ្លាក់ខ្លួន​ឈឺ​របស់​អ្នក​អត្ថាធិប្បាយ​កីឡា​ល្បីឈ្មោះ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ថា​លោក​ធ្លាក់ខ្លួន​ឈើ​ធ្ងន់​ដល់​ថ្នាក់​ហ្នឹង​ឡើយ ។

មានការ​បញ្ជាក់​ថា សភាព​ជំងឺ​របស់​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ​បើ​ទោះជា​ដឹក​បញ្ជូន​ទៅ​ព្យាបាល​ក្រៅប្រទេស​ក៏​មិន​មាន​លទ្ធផល ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ទៅ​សួរ​សុខ​ទុក្ខ​កោតសរសើរ​ គឺ​លោក ម៉ា សេរី ហ៊ាន​ទទួល​ដឹង​ថា ​ខ្លួន​កើត​ជំងឺមហារីក​ថ្លើម ក្រពះ និង​ពោះវៀន ហើយ​មិន​ខ្លាច​លទ្ធផល​ចុង​ក្រោយ​តាម​រយៈ​ការ​ប្រាប់​របស់​គ្រូពេទ្យ ។ លោក​បែរជា​លួងលោម​ភរិយា​ថា កុំ​ខ្លាច​ក្ដី​ស្លាប់ និង​ថា បើ​អត់​ពី​លោក​ទៅ​ត្រូវ​តាំង​ជំហរ​មើល​ខុស​ត្រូវ​កូន និង​កុំ​គិត​ច្រើន​នោះ​ផង ។

លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​សប្បុរសជន​ផ្ដល់​ជំនួយ​ច្រើន តែ​លោក​បាន​ប្រាប់​សាច់ញាតិ និង​មិត្តភក្តិ ដែល​ទៅ​សួរសុខទុក្ខ​ថា លោក​បាន​ត្រៀមខ្លួន​ដើម្បី​លា​ទៅ​មុន​រួច​ហើយ ទើប​ម្នាក់​ៗ​ដែល​បានឮ​សម្ដី​របស់​លោក​រន្ធត់​ចិត្ត​និយាយ​មិន​រួច​គ្រប់​គ្នា ៕