ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន Sri Panwa ដាក់​គោលដៅ​លើ​ជនជាតិ​ចិន​និង​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រមណីយដ្ឋាន Sri Panwa Phuket ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Sri Panwa Management Co នឹង​ដាក់​គោលដៅ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​អា​មេ​រិ​ក ដោយ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​ត្រូវ​បាន​គិត​ថា

ប្រទេស​ថៃ ៖ រមណីយដ្ឋាន Sri Panwa Phuket ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Sri Panwa Management Co នឹង​ដាក់​គោលដៅ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​អា​មេ​រិ​ក ដោយ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​ត្រូវ​បាន​គិត​ថា​នឹង​កើនឡើង​២០% និង​ពី​អា​មេ​រិ​ក​នឹង​កើនឡើង​១០%​ផង​ដែរ ។

នាយក​គ្រប់គ្រង​លោក Vorasit Issara បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​និង​អា​មេ​រិ​ក​ក្នុង​រមណីយដ្ឋាន​នេះ​គឺ​កំពុង​តែ​កើន​ឡើងជា​បន្តបន្ទាប់ ។ លើស​ពី​នេះ​ទៀត​នោះ ឥទ្ធិពល​នៃ​ប្រព័ន្ធ​សង្គម​ក៏​កំពុង​តែ​នាំ​នូវ​ភ្ញៀវ​មានទ្រព្យ​សម្បត្តិ​ជា​ច្រើន​មក​កាន់​រមណីយដ្ឋាន​Sri Panwa​ផង​ដែរ ។

លោក​បាន​និយាយ​ថា ៖ «​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​អា​មេ​រិ​ក ត្រូវ​បាន​គិត​ថា​នឹង​នាំ​មក​ប្រាក់​ចំណូល​ច្រើន​ជាងគេ​មក​កាន់​រមណីយដ្ឋាន​របស់​ពួក​យើង​» ។

Sri Panwa សង្ឃឹមថានឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​៧០០​លាន​បាត​ក្នុងឆ្នាំនេះ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​៧,៦% ព្រោះតែ​មានការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ទ្រព្យ​សម្បត្តិ ជា​ពិសេស​ជនជាតិ​ចិន និង​អា​មេ​រិ​ក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​មុន  Sri Panwa​ទទួល​បាន​ប្រាក់​ចំណូល​៦៥០​លាន​បាត​។

លោក​បាន​បន្ត​ថា ៖ « ខ្ញុំ​ជឿជាក់​ថា​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ នឹង​មាន​ភាពល្អ​ប្រសើរ​ក្នុងឆ្នាំនេះ ព្រោះ​ប្រទេស​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​រាល់​ភ្ញៀវ​ទេសចរ មិន​ត្រឹមតែ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ »​។

លោក​Vorasit បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​មានទ្រព្យ​សម្បត្តិ មាន​សក្តានុពល​ខ្ពស់​ណាស់​ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​របស់​ប្រទេស​ថៃ ព្រោះ​ពួក​គេ​ស្គាល់​កន្លែង​ទាក់ទាញ​ជា​ច្រើន​នៅ​ទី​នេះ ។

ក្នុង​ចំណោម​ភ្ញៀវ​ទាំងអស់​របស់​Sri Panwa មាន​២៥%​ជា​ជនជាតិ​ចិន ២៤%​ជា​ជនជាតិ​ថៃ ១០%​ជា​ជនជាតិ​អា​មេ​រិ​ក និង​១០%​ទៀត​ជា​ជនជាតិ​អឺរ៉ុប និង​ជនជាតិ​ដទៃ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា សណ្ឋាគារ​ប្រណីត​ៗ ជា​ពិសេស​លំដាប់​ផ្កាយ​៥ និង​៦ បាន​បង្កើន​តម្លៃ​បន្ទប់​របស់​ពួក​គេ​ពី​៨​ទៅ​១០%​ឯណោះ​។ Sri Panwa ក៏​បាន​ធ្វើ​តាម​ហើយ​ពេល​នេះ គឺ​បន្ទប់​មួយ​គឺ​មាន​តម្លៃ​ជា​មធ្យម​ប្រមាណ​២៦,០០០​បាត ក្នុង​មួយ​យប់ ។

លោក Vorasit បាន​និយាយ​ថា ក្រុមហ៊ុន​លោក​នឹង​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​មួយ និង​ដាក់​ប្រាក់​១,២​ប៊ី​លាន​បាត​ក្នុង​មូលនិធិ​វិនិយោគ​អចលនទ្រព្យ​ក្នុងឆ្នាំនេះ ៕