ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប ៖ ជនស៊ីវិល​2.777​នាក់​ស្លាប់ក្នុង​​ប្រទេស​អាហ្វហ្គានីស្ថាន​​​ក្នុង​​ឆ្នាំ​​2010

15 ឆ្នាំ មុន

បេសក​កម្ម​អង្គការ​​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន (UNAMA) ឱ្យ​ដឹង​នៅថ្ងៃទី​៩ មីនា ​ថា ជនស៊ីវិល​ដល់ទៅ​​២.៧៧៧​នាក់ ​បាន​ស្លាប់បាត់​បង់ជីវិត​​​ក្នុង​ប្រទេស​​អាហ្វ​ហ្គា​នីស្ថាន​​នា​​​​ឆ្នាំ​​២០១០​កន្លង​មក ។ ​តាម​របាយ​ការណ៍​​ចេញផ្សាយ​ដោយ UNAMA ថា​ ​ជន​ស៊ីវិល​​ដល់​ទៅ​​២.៧៧៧​នាក់ បាន​ត្រូវស្លាប់​​​ក្នុង​ឆ្នាំ​​​២០១០ ​បង្ហាញ​​ថា មានការកើនឡើង​​​១៥​ភាគរយ បើ​​ប្រៀបធៀប​​ទៅ​​​នឹង​ចំនួនជន​ស៊ី​វិល​​​ដែលស្លាប់​​​​ក្នុង​ឆ្នាំ​​២០០៩ ។
ក្នុងឆ្នាំ​​​២០១០នោះ​ ជនស៊ីវិល​​សរុប​ចំនួន​​២.០៨០​នាក់​ ឬ​​៧៥​ភាគរយ​​ត្រូវ​​សម្លាប់​ដោយ​ក្រុម​​​ប្រឆាំង​រដ្ឋាភិបាល និង​​កង​កម្លាំង​អន្តរជាតិ​​​​៤៤០នាក់ ​ដោយកង​កម្លាំង​​​រដ្ឋាភិបាល​ និង​​​២៥៧​នាក់ ត្រូវ​សម្លាប់​​​ដោយក្រុម​​មនុស្ស​​មិន​ស្គាល់​អត្ត​សញ្ញាណ ។ ​នេះបើ​​តាមការ​ឱ្យដឹង​​ដោយ​របាយ​ការណ៍​​នោះ ។
របាយកាណ៍​​ដដែល​​​ឱ្យ​ដឹងទៀត​ថា ​​៥៥ភាគ​រយ​​នៃ​​​អ្នកស្លាប់​​​ដោយសារ​ការ​វាយប្រហារ​អត្ត​ឃាត​​ និង​ការ​បំផ្ទុះ​គ្រាប់​បែកច្នៃ​៕