ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាត់វិធានការ​របស់​ចិន កំពុង​ប៉ះពាល់​ដល់ទី​ផ្សារ​អ​ចនទ្រ​ព្យ​ពិភពលោក

7 ឆ្នាំ មុន

វិធានការ​ទប់ទល់​នឹង​លំហូរ​ចេញ​នូវ​ទ្រព្យធន​របស់​ប្រទេស​ចិន​គឺ​កំពុង​តែ​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ទូ​ទាំង​ពិភពលោក​។

ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ប្រជាជន​ចិន​ដែល​បាន​ស្រ​វ៉ា​ទិញ​អចលនទ្រព្យ​នៅ​អគារ​អា​ផាត​មែន ដែល​ខ្ពស់​ជាងគេ​កាលពី​៣​ខែ​មុន​នោះ​គឺ​កំពុង​តែ​ជួប​ប្រទះ​ភាព​លំបាក​ក្នុង​ការ​ផ្ទេរ​ប្រាក់​សម្រាប់​ការ​ទិញ​របស់​ពួក​គេ ។ ចំណែកឯ​ក្នុង​ស៊ី​ដ​នី​ប្រទេស​

វិធានការ​ទប់ទល់​នឹង​លំហូរ​ចេញ​នូវ​ទ្រព្យធន​របស់​ប្រទេស​ចិន​គឺ​កំពុង​តែ​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ទូ​ទាំង​ពិភពលោក​។

ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ប្រជាជន​ចិន​ដែល​បាន​ស្រ​វ៉ា​ទិញ​អចលនទ្រព្យ​នៅ​អគារ​អា​ផាត​មែន ដែល​ខ្ពស់​ជាងគេ​កាលពី​៣​ខែ​មុន​នោះ​គឺ​កំពុង​តែ​ជួប​ប្រទះ​ភាព​លំបាក​ក្នុង​ការ​ផ្ទេរ​ប្រាក់​សម្រាប់​ការ​ទិញ​របស់​ពួក​គេ ។ ចំណែកឯ​ក្នុង​ស៊ី​ដ​នី​ប្រទេស​អូស្ត្រាលី​វិញ ក្រុមហ៊ុន​អចលនទ្រព្យ​គឺ​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​យ៉ាង​ធំ ខណៈ​ដែល​អតិថិជន​ចិន ធ្វើការ​ដកថយ ។
ក្នុង​រយៈពេល​មិន​ដល់​១​ខែ​ផង បន្ទាប់​ពី​ប្រទេស​ចិន​ប្រកាស​ពី​វិធានការ​ទប់ទល់​នេះ ភ្នាក់ងារ​លក់​អចលនទ្រព្យ ម្ចាស់​អចលនទ្រព្យ និង​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​រាយការណ៍​មក​ថា​វិធានការ​នេះ​គឺ​កំពុង​តែ​ប៉ះពាល់​លើ​ការ​ទិញ​អចលនទ្រព្យ​របស់​ពិភពលោក ។ ក្នុង​ពេល​ដែល​តម្រូវការ​របស់​ប្រទេស​ចិន​ប្រហែលជា​មិន​អាច​រលាយ​បាត់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្តី វិធានការ​នេះ​គឺ​កំពុង​តែ​រារាំង​អតិថិជន​ដែល​ខ្វះខាត​ទ្រព្យសម្បត្តិ និង​ជំនាញ​នៅ​បរទេស ។

លោក Zheng មន្ត្រី​រដ្ឋការ​ចូល​និវត្តន៍​ម្នាក់​ក្នុង​ទីក្រុង​សៀង​ហៃ បាន​និយាយ​ថា​៖ «​វា​ពិបាក​ពេក​ហើយ ខ្ញុំ​ដកថយ​ហើយ​»​។ លោក​ប្រហែលជា​អាច​បោះបង់​ចោលការ​ទិញ​ផ្ទះ​តម្លៃ ៣៥​ម៉ឺន​ដុល្លារ​ក្នុង​ទីក្រុង Melbourne ភាគ​ខាងលិច ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​បាន​ផ្ទេរ​ប្រាក់​៤៣.៦២០​ដុល្លារ​រួច​ជា​ស្រេច កាលពី​ខែសីហា​កន្លង​មក ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស​មួយ​ពី​រដ្ឋបាល​បំ​លាស់​ប្ដូរ​រូបិយប័ណ្ណ​បរទេស កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​មុន ។ ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំងអស់ រដ្ឋបាល​ខាងលើ​បាន​និយាយ​ថា រាល់​អតិថិជន​ទាំងអស់​ត្រូវ​តែ​ចុះហត្ថលេខា​លើ​ពាក្យ​សម្បថ​ថា ពួក​គេ​នឹង​មិន​ប្រើប្រាស់​ប្រាក់​កូតា​ចំនួន​៥​ម៉ឺន​ដុល្លារ​របស់​ខ្លួន​សម្រាប់​វិនិយោគ​លើ​អចលនទ្រព្យ​បរទេស​ឡើយ​។ អ្នក​ដែល​រំលោភ​បំពាន​នឹង​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​រូបិយ​ប័​ណ្ឌ​បរទេស​រយៈពេល​៣​ឆ្នាំ និង​ត្រូវ​បាន​ជាប់​ក្នុង​ការ​ស៊ើបអង្កេត​ទាក់ទិន​នឹង​ការ​លាង​លុយ ។

លោក Wang Ning អនុប្រធាន​ផ្នែក​អន្តរជាតិ​ក្នុង​ក្រុមហ៊ុន Fang Holdings បាន​និយាយ​ថា « អតិថិជន​ជា​ច្រើន​មានការ​ព្រួយបារម្ភ និង​បាន​ចាប់ផ្តើម​មានការ​ស្ទាក់ស្ទើរ »​។
យោង​ទៅ​តាម​លោក Christopher Todd Johnson ក្នុង​ក្រុមហ៊ុន Basis Point វិញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​គោលនយោបាយ​ថ្មី​នេះ​អាច​មើលទៅ​ដូច​មាន​តែ​សម្បក វា​ក៏​នៅ​តែ​អាច​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​គួរសម​នៃ​ការ​ទិញ​អចល​ទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែរ ។

វិធានការ​ទប់ស្កាត់​របស់​ប្រទេស​ចិន​នេះ​បាន​បន្ត​ដល់​លំហូរ​ទ្រព្យធន​ក្រុមហ៊ុន​ផង​ដែរ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក ដោយ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​សហគ្រាស​ដែល​មាន​គម្រោង​វិនិយោគ​ទៅ​បរទេស ធ្វើការ​បញ្ជាក់​ពី​ប្រភព​នៃ​ថវិកា​សម្រាប់​ការ​ទិញ និង​ស្នើ​ឲ្យ​ផ្តល់​ព័ត៌មាន​បន្ថែម​លើ​ការ​ចំណាយ​របស់​ពួក​គេ​ផង​ដែរ ។

បើ​ទោះជា​មានការ​តានតឹង​យ៉ាងនេះ​ក្តី ភ្នាក់ងារ​អចលនទ្រព្យ​នៅ​តែ​និយាយ​ថា អ្នក​វិនិយោគ​ជនជាតិ​ចិន​ដែល​មានចិត្ត​ប្តេជ្ញា​នៅ​តែ​អាច​ស្វែងរក​ផ្លូវ​ដដែល​។ យោង​តាម​លោក Michael Finger ប្រធាន​របស់​ភ្នាក់ងារ​អចលនទ្រព្យ Ray White Double Bay បាន​និយាយ​ថា យ៉ាងណា​ក្តី អ្នក​វិនិយោគ​ជា​ច្រើន​បាន​ផ្ទេរ​ប្រាក់​របស់​ពួក​គេ​ទុក​នៅ​បរទេស​រួច​ជា​ស្រេច​មក​ហើយ ។

ប៉ុន្តែ​តម្រូវការ​របស់​ជនជាតិ​ចិន អាច​នឹង​កើនឡើង​យ៉ាង​ពេញលេញ បន្ទាប់​ពី​ចូល​ឆ្នាំ​ចិន​នេះ​ដោយ​អ្នកមាន​ទ្រព្យសម្បត្តិ នឹង​ធ្វើ​ដំណើរការ​កម្សាន្ត​ដើម្បី​ស្វែងរក​អចលនទ្រព្យ៕