ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ ចាប់​អ្នក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​២១​នាក់​បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀ.ន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ក្រុង​សៀមរាប បាន​ចុះ​ …

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ក្រុង​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​ដូច​ភ្លៀងរលឹម​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ជា​បន្តបន្ទាប់​២១​នាក់ រយៈពេល​៤​ថ្ងៃ​នៅ​ទីតាំង​ផ្សេង​គ្នា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ខណៈ​ដែល​ពួក​គេ​កំពុង​នៅ​ពពាក់ពពូន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ស្រុក​មួយ​ចំនួន និង​ដកហូត​ថ្នាំ​ញៀន​បាន​មួយ​ចំនួន ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤, ២៥, ២៦ និង​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ នៅ​ទីតាំង​ផ្សេង​គ្នា ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ក្នុង​ក្រុង​/​ខេត្តសៀមរាប ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២១​នាក់ កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣២​កញ្ចប់ ស្មើ​ទម្ងន់ ៤១,៨​ក្រាម​, ទូរស័ព្ទ​ដៃ​ចំនួន​១៤​គ្រឿង​, កញ្ឆា​ក្រៀម​ចំនួន​១​កញ្ចប់ ស្មើ​ទម្ងន់​៤,៤​ក្រាម​, ថ្នាំ​ប្រភេទ អេស​ស្តា​ស៊ី ចំនួន​៥, លុយ​អា​មេ​រិ​ក​ចំនួន​១៥០​ដុល្លារ​, លុយ​ថៃ​ចំនួន​២០៧០​បាត និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន និង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ៕