ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ណឺ​ម៉ាក​ជា​ប្រទេស​មិន​ពុក​រលួយ​ចំណាត់ថ្នាក់​ទី​1 ខណៈ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​156​ក្នុង​ចំណោម​176

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​តម្លាភាព​អន្តរជាតិ «Transparency International» បាន​បង្ហាញ​តួលេខ​នៃ​អំពើ​ពុក​រលួយ «CPI» ប្រចាំឆ្នាំ​២០១៦​ឃើញ​ថា ប្រទេស​ថៃ​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​តម្លាភាព​អន្តរជាតិ «Transparency International» បាន​បង្ហាញ​តួលេខ​នៃ​អំពើ​ពុក​រលួយ «CPI» ប្រចាំ​ឆ្នាំ​២០១៦​ឃើញ​ថា ប្រទេស​ថៃ​ទទួល​បាន​ពិន្ទុ​តម្លាភាព​ចំនួន​៣៥​ពិន្ទុ ពី​ពិន្ទុ​ពេញ​១០០ ស្ថិត​នៅ​លំដាប់​ទី​១០១ នៅ​លើ​ពិភពលោក​ពី​ចំនួន​សរុប​១៧៦​ប្រទេស​ដែល​បាន​អង្កេត និង​នៅ​លំដាប់​ទី​៤​ក្នុង​អាស៊ាន ដូច​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

CPI ពិនិត្យ​ឃើញ​ថា ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ពី​៣៨​ពិន្ទុ​នៅ​ឆ្នាំ​២០១៥ នៅ​ត្រឹម​៣៥​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ និង​បញ្ហា​នយោបាយ រួម​ទាំង​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ ។

លទ្ធផល​នៃ​ការ​រៀបចំ​ចំណាត់ថ្នាក់​ចុង​ក្រោយ​ឃើញ​ថា ប្រទេស​ដា​ណឺ​ម៉ាក នៅ​តែ​មាន​ពិន្ទុ​តម្លាភាព​ខ្ពស់​បំផុត​៩០​ពិន្ទុ ថយ​ចុះ​១​ពិន្ទុ​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​នៅ​តែ​គ្រង​លំដាប់​ទី​១ នៅ​លើ​ពិភពលោក និង​មាន​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ។ បន្ទាប់​មក​រួម​មាន​ប្រទេស​នូ​វែ​ល​សេ​ឡង់ មាន​៩០​ពិន្ទុ និង​ហ្វាំ​ង​ឡង់​មាន​៨៩​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​២ និង​ទី​៣ ។

ចំណែក​ចំណាត់ថ្នាក់​ទី​៤​គឺ​ប្រទេស​ស៊ុ​យ​អែ​ត​មាន​៨៨​ពិន្ទុ ។ ទី​៥ ប្រទេស​ស្វ៊ី​ស មាន​៨៦​ពិន្ទុ ។ ទី​៦ ប្រទេស​ន័​រ​វ៉ែ​ស មាន​៨៥​ពិន្ទុ ។ សិង្ហ​បុរី​មាន​៨៤​ពិន្ទុ ស្ថិត​នៅ​ទី​៧​។

ប្រទេស​ហូ​ឡង់ មាន​៨៣​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៨​។ កា​ណា​ដា ស្ថិត​នៅ​លំដាប់​ទី​៩ មាន​៨២​ពិន្ទុ​។ ទី​១០ ប្រទេស​អា​ល្លឺ​ម៉​ង់ មាន​៨១​ពិន្ទុ ។

សម្រាប់​នៅ​ភូមិភាគ​អាស៊ី​អា​គ្នេ​ហ៍ សិង្ហ​បុរី​គ្រង​តំណែង​លំដាប់​ទី​១ បន្ទាប់​មក​ប្រទេស​ព្រុយ​ណេ​៥៨​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៤១​នៅ​លើ​ពិភពលោក​។ ម៉ា​ឡេ​ស៊ី​មាន​៤៩​ពិន្ទុ ក្នុង​លំដាប់​៥៥​នៅ​លើ​លោក ។ ឥណ្ឌូ​ណេ​ស៊ី​មាន​៣៧​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​៩០​នៅ​លើ​ពិភពលោក ។ ថៃ និង​ហ្វ៊ី​លី​ពី​ន​មាន​៣៥​ពិន្ទុ​ស្ថិត​នៅ​លំដាប់​ទី​១០១​។ វៀតណាម​មាន​៣៣​ពិន្ទុ ស្ថិត​ក្នុង​លំដាប់​១២៣ នៅ​លើ​ពិភពលោក ។ ឡាវ​មាន​៣០​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១២៣ នៅ​លើ​ពិភពលោក ។ មី​យ៉ា​ន់​ម៉ា​មាន​២៨​ពិន្ទុ ក្នុង​លំដាប់​ទី​១៣៦ ។ កម្ពុជា មាន​២១​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១៥៦ នៅ​លើ​ពិភពលោក ។

ដោយឡែក​ចំពោះ​ប្រទេស​ដែល​ស្ថិត​នៅ​លំដាប់​បាត​តារាង​នៃ​ការ​អង្កេត​ចំនួន​១៧៦​ប្រទេស គឺ​ប្រទេស​សូ​ម៉ា​លី មាន​១០​ពិន្ទុ ខណៈ​ប្រទេស​ស៊ូ​ដង់​ខាងជើង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​ទី​១៧៥ មាន​១១​ពិន្ទុ ។ កូរ៉េ​ខាងជើង​មាន​១២​ពិន្ទុ ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១៧៤ ។ ស៊ី​រី​មាន​១៣​ពិន្ទុ ស្ថិត​ក្នុង​លំដាប់ថ្នាក់​១៧៣ ។ រីឯ​ប្រទេស​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១៧០ រួម​មាន​ប្រទេស​លី​ប៊ី​, ប្រទេស​ស៊ូ​ដង់ និង​យេ​ម៉ែ​ន មាន​១៤​ពិន្ទុ​៕