ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន យល់​ថា ឳ​ពុក​នាង​ត្រូវ​គេ​ធ្វើឃាត

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ប៉ា​រី​ស ជែក​សុ​ន កូនស្រី​របស់​លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន ស្តេច​ចម្រៀង​ប៉ុប បាន​និយាយ​ប្រាប់​ទស្សនាវដ្តី «Rolling Stone» លើក​ដំបូង​ទាក់ទិន​នឹង​ស្ថានភាព​ជីវិត​របស់​ខ្លួន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ប៉ា​រី​ស ជែក​សុ​ន កូនស្រី​របស់​លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន ស្តេច​ចម្រៀង​ប៉ុប បាន​និយាយ​ប្រាប់​ទស្សនាវដ្តី «Rolling Stone» លើក​ដំបូង​ទាក់ទិន​នឹង​ស្ថានភាព​ជីវិត​របស់​ខ្លួន តាំងពី​ឪពុក​ស្លាប់​បាត់បង់​ជីវិត​នៅ​ឆ្នាំ​២០០៩​។ ទាក់ទិន​ការ​ស្លាប់​របស់​ឪពុក​នាង​នោះ​នាង​យល់​ថា ត្រូវ​គេ​ធ្វើឃាត ។

មានការ​ចោទសួរ​ថា តើ​នរណា​ម្នាក់​ចង់ឱ្យ​លោក​ម៉ៃ​ឃើ​ល ជែក​សុ​ន ស្លាប់? នាង​ប៉ា​រី​ស ឆ្លើយ​ថា «​មាន​មនុស្ស​ជា​ច្រើន​» និង​ក្នុង​ពេល​បច្ចុប្បន្ន​នាង​នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ដល់​ឪពុក​របស់​ខ្លួន​នៅឡើយ ។

ក្រៅពី​នេះ​ប៉ា​រី​ស ជែក​សុ​ន ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ខ្សែជីវិត​របស់​ខ្លួន​ជា​ច្រើន​ទៀត ដែល​មិន​ធ្លាប់​បង្ហាញ​ពី​មុន​មក​ជាមួយ​ទស្សនាវដ្តី «Rolling Stone» ដូច​ជា​រឿង​នាង​ធ្លាប់​ត្រូវ​បុរស​ប្លែក​មុខ​បំពាន​លើ​ផ្លូវភេទ​នៅ​ពេល​នាង​មាន​អាយុ​១៤​ឆ្នាំ ។ ចំណែក​រឿង​ដែល​មិន​ធ្លាប់​ដឹង​នោះ​គឺថា ម្តាយ​នៅ​មានជីវិត​រស់នៅ​រហូត​ដល់​នាង​មាន​អាយុ​១៣​ឆ្នាំ ក្រោយមក​ឪពុក​បាន​ស្លាប់ ៕