ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ខែ​នេះ​ម៉ូតូ​ថ្មី​ចូល​តាម​ខេត្តកោះកុង​ជិត​មួយ​ពាន់​គ្រឿង

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ ចុង​ខែមករា​នេះ តាម​សេចក្តីរាយការណ៍​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​ថ្មី​នាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន​២​ដង​ដាច់​ដោយឡែក​ពី​គ្នា​ …

ខេត្តកោះកុង ៖ ចុង​ខែមករា​នេះ តាម​សេចក្តីរាយការណ៍​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​ថ្មី​នាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន​២​ដង​ដាច់​ដោយឡែក​ពី​គ្នា​តាម​រថយន្ត​របស់​ថៃ ដែល​ជា​រថយន្ត​សម្រាប់​ដឹក​ម៉ូតូ ។

លើក​ទី​១ ៖ វេលា​ម៉ោង​១ និង​១៥​នាទី ថ្ងៃ​ទី​២៦ ខែមករា អ្នក​រត់ការ​ឈ្មោះ កឺ បាន​នាំ​ម៉ូតូ​ថ្មី​ម៉ាក PCX ចំនួន​៣២​គ្រឿង​ចូល ។

លើក​ទី​២ ៖ វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមករា​ដដែល ម៉ូតូ​ថ្មី​ម៉ាក Zoomer-X ចំនួន​៤២​គ្រឿង​ចូល ដែល​មានឈ្មោះ កឺ ដដែល​ជា​អ្នក​រត់ការ​នាំ​ចូល ។

រឿង​បង់ពន្ធ​គ្រប់​ចំនួន ឬ​មិន​គ្រប់ មិន​អាច​ដឹង​បាន​ទេ ព្រោះ​មន្ត្រី​គយ​ដែល​ជា​អ្នក​ទទួល​បន្ទុក​ប្រាប់​ថា មិន​ហ៊ាន​និយាយ​ទេ ជា​សមត្ថកិច្ច​របស់​លោក​ប្រធាន​សាខា​ខេត្ត ។

សេចក្តីរាយការណ៍​ដដែល​និយាយ​ថា ក្នុង​ខែមករា​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមករា ម៉ូតូ​ថ្មី​ដែល​នាំ​ចូល​មាន​ប្រមាណ​ជាង​៨០០​គ្រឿង​ហើយ ។

មិន​អាច​ទាក់ទង​មន្ត្រី​គយ​សុំ​ការ​បំភ្លឺ​បាន​ទេ ម្ល៉ោះហើយ​និយាយ​បាន​ត្រឹមតែ​ដឹង​ប៉ុណ្ណោះ សូ​ម្បី​ឈ្មោះ​ក្រុមហ៊ុន​ក៏​គ្មាន​និយាយ​ដែរ គ្រាន់តែ​ដឹង​ថា ឃ្លាំង​ស្តុក​ម៉ូតូ​នាំ​ពី​ខេត្តកោះកុង​ស្ថិត​នៅ​ក្រោយ​ផ្សារ​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

សម្រាប់​ឆ្នាំ​២០១៦​កន្លង​ទៅ បើ​តាម​មន្ត្រី​មួយ​រូប​ប្រចាំ​ច្រក​ទ្វារ​ចាំ​យាម​និយាយ​ថា ម៉ូតូ​ថ្មី​គ្រប់​ម៉ាក​ត្រូវប៉ាន់​ដែល​នាំ​ចូល​មាន​រាប់​ម៉ឺន​គ្រឿង ដែល​ខ្លះ​ចូល​តាម​ច្រក​ទ្វារ​ចាំ​យាម ខ្លះ​ចូល​តាម​ផ្លូវ​សមុទ្រ មក​ត្រូវប៉ាន់​មេ​គយ​ចល័ត​ចាស់​ដែល​ប្រចាំការ​នៅ​ផ្លូវបំបែក​ស្រែអំបិល ។ ប៉ុន្តែ​បាន​ផ្លាស់​ចេញ​ហើយ ព្រោះ​ជា​បង​ប្អូនថ្លៃ​ជាមួយ​មេ​គយ​សាខា​គយ​ខេត្ត ៕