ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​ខួរក្បាល​មនុស្ស​នៅ​ប្រទេស​ប៉េ​រូ

7 ឆ្នាំ មុន

«​ខួរក្បាល​»​ជា​វត្ថុ​ម្យ៉ាង​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត​នៅ​ក្នុង​រាង​កាយ ។ មន្ទីរពេទ្យ «Santo Toribio De Mogrovejo» នៅ​ក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ បាន​បង្កើត​សារមន្ទីរ​មួយ​សម្រាប់​រក្សា​ទុក​អវយវៈ ដែល​មាន​ភាព

«​ខួរក្បាល​»​ជា​វត្ថុ​ម្យ៉ាង​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត​នៅ​ក្នុង​រាង​កាយ ។ មន្ទីរពេទ្យ «Santo Toribio De Mogrovejo» នៅ​ក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ បាន​បង្កើត​សារមន្ទីរ​មួយ​សម្រាប់​រក្សា​ទុក​អវយវៈ ដែល​មាន​ភាព​ស្មុគស្មាញ​នេះ ឬ​ហៅ​ថា​សារមន្ទីរ​សរសៃ ប្រសាទ​វិទ្យា  ។

សារមន្ទីរ​នោះ​មាន​ទាំង​ខួរក្បាល​របស់​អ្នកជំងឺ និង​ខួរក្បាល​របស់​អ្នកមាន​សុខភាព​ល្អ​នៅ​ឡូ​កឡំ​គ្នា ដើម្បី​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ស្រាវជ្រាវ និង​បើក​ឱ្យ​មហាជន​ទូទៅ​ចូល​ទស្សនា​។ សារមន្ទីរ​ខួរក្បាល​នោះ គឺជា​កន្លែង​តែ​មួយ​នៅ​អា​មេ​រិ​កឡា​ទី​ន និង​ជា​សារមន្ទីរ​ខួរក្បាល​មាន​តែ​ប៉ុន្មាន​កន្លែង​នៅ​លើ​លោក​ដែល​ប្រមូលផ្តុំ​ខួរក្បាល បើក​ឱ្យ​មហាជន​ចូល​ទស្សនា ។

មន្ទីរពេទ្យ​នោះ​បង្កើត​ឡើង​ជាង​៣០០​ឆ្នាំ​មុន និង​មាន​ខួរក្បាល​សរុប​២.៩១២​បំណែក ប៉ុន្តែ​មាន​តាំង​បង្ហាញ​តែ​ជិត​៣០០​បំណែក​ប៉ុណ្ណោះ​។ ក្នុង​មួយ​ឆ្នាំ​មាន​អ្នក​ចូល​ទស្សនា​ប្រហែល​២០.០០០​នាក់ ទាំង​ជនបរទេស និង​និស្សិត​ពេទ្យ ។ សារមន្ទីរ​នោះ​ចែក​ចេញ​ជា​៣​ផ្នែក ទី​១-​គឺ​បង្ហាញ​ប្រសាទ​កាយវិភាគសាស្ត្រ ។ ផ្នែក​ទី​២-​តាំង​បង្ហាញ​ទារក​ទើប​កើត​ដែល​ពិការ​ភាព ។ ផ្នែក​ទី​៣-​គឺ​ខួរក្បាល​ដែល​ទទួល​ការ​បំផ្លិចបំផ្លាញ​ពី​ជំងឺ ផ្សេង​ៗ​ដូច​ជា​មហារីក ជំងឺ​បាត់​ការ​ចង​ចាំ និង​វីរុស Zika ជាដើម ។

លោកស្រី​ដាយ​អាណា រី​វ៉ាស់ គ្រូពេទ្យ​ផ្នែក​សរសៃប្រសាទ​ដែល​មើល​ការ​ខុស​ត្រូវ​សារមន្ទីរ​បញ្ជាក់​ពី​ខួរក្បាល​មនុស្ស​ថា​វា​មាន​ទម្ងន់​ប្រហែល​ពី​១,២​ទៅ​២,៤​គីឡូក្រាម អាស្រ័យ​លើ​កម្ពស់ និង​ទម្ងន់​របស់​មនុស្ស ម្នាក់​ៗ រួម​ទាំង​ភេទ ។ ខួរក្បាល​របស់​ស្ត្រី​មានកា​រវិ​វ​ឌ្ឍ​ច្រើន​ជាង​បុរស ធ្វើ​ឱ្យ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា គឺ​វិ​វ​ឌ្ឍ​ការ​ទាក់ទង​ដែល​ស្ត្រី​ប្រើ​ច្រើន​ជាងបុរស ៕