ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​ក្លា​ដែ​ស​ដាំដូង​ប្រេង​1​លាន​ដើម​ការពារ​រន្ទះ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ប្រកាស​ថា​រន្ទះបា.ញ់​គឺជា «​គ្រោះ​វិបត្ដិ​ធម្មជាតិ​» ក្រោយ​ពី​មាន​អ្នក​ស្លា.ប់​ដោយសារ​រន្ទះបា.ញ់​នៅ​ទូ​ទាំង​ប្រទេស​​ជាង​២០០​នាក់ ក្នុង​នោះ​មាន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ប្រកាស​ថា​រន្ទះបាញ់​គឺជា «​គ្រោះ​វិបត្ដិ​ធម្មជាតិ​» ក្រោយ​ពី​មាន​អ្នក​ស្លាប់​ដោយសារ​រន្ទះបាញ់​នៅ​ទូ​ទាំង​ប្រទេស​​ជាង​២០០​នាក់ ក្នុង​នោះ​មាន​៨២​នាក់​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ តែ​អ្នកជំនាញ​យល់​ថា តួលេខ​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ ។

តាម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​ឯករាជ្យ​មួយ បញ្ជាក់​ថា មាន​ពលរដ្ឋ​បង់​ក្លា​ដែ​ស​រន្ទះបាញ់​ស្លាប់​ចំនួន​៣៤៩​នាក់​ក្នុង​ឆ្នាំ​២០១៦ ភាគច្រើន​ជា​ពលរដ្ឋ​នៅ​ទី​ជនបទ និង​មាន​មនុស្ស​ជា​ច្រើន​ដែល​សាច់ញាតិ​មិន​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ដល់​អាជ្ញាធរ ។

អាជ្ញាធរ​នៅ​អង្គភាព​ការពារ​គ្រោះ​វិបត្ដិ​ធម្មជាតិ​បង់​ក្លា​ដែ​ស បាន​ចំណាយពេល​ជា​ច្រើន​ខែ​រិះរក​វិធី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ពី​រន្ទះ​ដោយ​មាន​គម្រោង​ដាំដូង​ប្រេង​គឺជា​គម្រោង​ការ​ដំបូង ក្នុង​ចំណោម​បទដ្ឋាន​នានា​ជា​ច្រើន​របស់​រដ្ឋាភិបាល​ប្រើ​សម្រាប់​ទប់ស្កាត់ ។ លោក​សា ខា​ម៉ា​ល លេខាធិការ​នៃ​អង្គការ​ការពារ​គ្រោះ​វិបត្ដិ​ធម្មជាតិ​ថ្លែង​ថា រដ្ឋាភិបាល​ចាប់ផ្ដើម​ដាំដូង​ប្រេង​នៅ​ទី​ជនបទ​ព្យាយាម​កាត់​បន្ថយ​អ្នក​ស្លាប់​ដោយ​រន្ទះបាញ់ និង​រំពឹង​ទុក​ថា​នឹង​ដាំ​បាន​១​លាន​ដើម​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ក្រុម​អ្នកជំនាញ​ថ្លែង​ថា តួលេខ​ចំនួន​អ្នក​ស្លាប់​ដែល​ឡើង​ខ្ពស់ មូលហេតុ​មួយ​ផ្នែក​កើតឡើង​ដោយ​កង្វះខាត​ដើមឈើ ព្រោះ​ដើមឈើ​អាច​ស្រូប​យក​កម្លាំង​ពី​រន្ទះ​បាន ។

លោក​សា អា​រ៉ា​ម អ្នក​ឧតុនិយមរ​បស់បង់​ក្លា​ដែ​ស ដែល​សិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​រន្ទះបាញ់​ថ្លែង​ថា «​ការ​ដាំ​ដើមឈើ​នឹង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​រន្ទះ​បាន​ច្រើន ។

ដូងប្រេង​ត្រូវ​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ទើប​រីក​ធំធាត់ ប៉ុន្ដែ​ជា​ចុង​ក្រោយ​នេះ​វា​ជា​និន្នាការ​ដ៏​ល្អ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ថយ​ចំនួន​អ្នក​ស្លាប់​» ។

ចំនួន​នៃ​រន្ទះបាញ់​នៅ​បង់​ក្លា​ដែ​ស បាន​កើន​ខ្ពស់​ក្រោយ​ពី​ការ​កាប់​ដើមឈើ​ជា​ច្រើន​នៅ​ទី​ជនបទ ដោយ​កសិករ​បាន​កាប់​ដើមឈើ ដើម្បី​យក​ដី​ដាំ​ដំណាំ ៕