ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​«​អន​ឡាញ​»​មាន់​ជល់​កំពុង​រីក​នៅ​ស្រុក​កៀនស្វាយ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​តូប​កាហ្វេ​រាល់ថ្ងៃ គេ​សង្កេត​ឃើញ​សកម្មភាព​នៃ​ការ​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ជល់​មាន់​ទូរទស្សន៍​កំពុង​ពេញ​និយម​ខ្លាំង​ណាស់ នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​កៀន​ស្វាយ ខេត្តកណ្ដាល ភ្នាល់​ចាក់​លុយ​ធំ​ៗ ដោយ​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​អ៊ូអរ យ៉ាង​គគ្រឹកគគ្រេង​បំផុត…

ខេត្តកណ្ដាល ៖ តាម​តូប​កាហ្វេ​រាល់ថ្ងៃ គេ​សង្កេត​ឃើញ​សកម្មភាព​នៃ​ការ​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ជល់​មាន់​ទូរទស្សន៍​កំពុង​ពេញ​និយម​ខ្លាំង​ណាស់ នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​កៀន​ស្វាយ ខេត្តកណ្ដាល ភ្នាល់​ចាក់​លុយ​ធំ​ៗ ដោយ​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​អ៊ូអរ យ៉ាង​គគ្រឹកគគ្រេង​បំផុត ហាក់បីដូចជា​ល្បែង​ស្របច្បាប់​ទៅ​ហើយ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​រួម​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ត្រឹម​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់ លុះ​សមត្ថកិច្ច​ចេញ​ផុត បើក​លេង​វិញ​លើស​ដើម សកម្មភាព​នេះ​«​ហាក់បីដូចជា ម្ចាស់​ទីតាំង​និង​សមត្ថកិច្ច កំពុង​លេងបិទពួន ដើម្បី​បន្លំ​ភ្នែក​មហាជន​»​។

ទីតាំង​ទី​១-​ត្រង់​ចំណុច​ហាង​កាហ្វេ​”​ផ្ទះ​តា​ជួន​-​យាយ​សំ​”​ខាងជើង​វត្ត​គគីរ​ធំ​(​ហៅ​វត្ត​ចាស់​)​ប្រហែល​ជាង​១០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ មាន​បង្កប់​លេងបៀរ​ទៀត​ផង​។២-​ហាង​កាហ្វេ​ក្បែរ​”​ផ្ទះ​តា​រឿ​ន​ចុងភៅ​”​ស្ថិត​នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។ ៣-​ហាង​កាហ្វេ​មុខ​”​ផ្ទះ​តា​លឺ​”​ជនជាតិ​វៀតណាម កែង​ដើម​ជ្រៃ ស្ថិត​នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​។ ៤-​ផ្ទះ​លក់​កាហ្វេ ជនជាតិ​វៀតណាមក្រោយ​រោងចក្រ សួន​ឧស្សាហកម្ម​សំរោង​ធំ ស្ថិត​នៅ​ភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​.​មាន​បង្កប់​ល្បែងស៊ីសង​បៀរ​និង​អាប៉ោង​។

៥-​ចំណុច​​តារាង​បាល់ទះ ខាងក្រោយ​សាលាឃុំ​សំរោង​ធំ ស្ថិត​នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ មាន​បង្កប់ បៀរ​និង​អាប៉ោង​។ ៦- ត្រង់​ចំណុច​កែង​ផ្លូវលំ​ដើម​ត្នោត (​ចុះ​ទៅ​ដី​អតីត​ឡោក​ហួរ​)​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។

៧-​ត្រង់​ចំណុច​ផ្ទះ​លក់​កាហ្វេ ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។៨-​ត្រង់​ចំណុច​ផ្ទះ​លក់​កាហ្វេ ជនជាតិ​វៀតណាម ក្បែរ​”​កំពង់ដ ផ្លូវ​ត្រី​”​ចំនួន​២​ទីតាំង​ទល់មុខ​គ្នា ស្ថិត​នៅ​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​.​មាន​បង្កប់ បៀរ​និង​អាប៉ោង​ផង​ដែរ​។

នេះ​គ្រាន់តែ​ជាទី​តាំង​ទ្រួស​ៗ ដែល​ប្រភព​ព័ត៌មាន​លួច​ផ្តល់​អោយ​តែ​បុ​ណ្ណោះ ។ កត្តា​នៃ​ការ​បើក​ល្បែង​”​អន​ឡាញ​”​បែប​នេះ​ហើយ បណ្ដាល​ឱ្យ​ស្ដ្រី​ខ្លះ ដែល​មាន​ប្ដី​ជា​អ្នក​ញៀន​ល្បែង កើត​ចិត្ត​ក្ដៅក្រហាយ ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្ដី​ញឹកញាប់​។

ខណៈ​ប្ដី​ទៅ​ហូប​កាហ្វេ​១​កែវ​សោះ បែរជា មិន​មក​ផ្ទះ តាំងពី​ព្រឹក​ដល់​ល្ងាច ព្រោះ​រវល់​វក់វី និង​ការ​ផ្សងសំណាង ។ ​ភ្នាល់​ចាក់​លុយ​មាន់​ជល់​តាម​ទូរទស្សន៍ បណ្ដាល​ឱ្យ​ខាត​ពេល មិន​បាន​ទៅ​ធ្វើ​ការ​ងារ​រកស៊ី ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​។ ​ជាមួយ​គ្នា​នោះ អ្នក​ឈ្នះ​សប្បាយ​ហ៊ោ​ក​ញ្ច្រៀ​វ​ឡើង​ទ្រហឹងអឺងកង ពេញ​ហាង​កាហ្វេ​។​រីឯ​អ្នក​ចាញ់​វិញ ប្រែ​ទឹកមុខ​ក្រៀមក្រំ​ប្រឈម ជំពាក់​គេ​និង​ត្រូវ​ដោះបំណុល​ទៀត​ផង ។

អ្នកខ្លះ​ភ្នាល់​ចាញ់​ផ្ទួន​ៗ​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា កើត​អារម្មណ៍​មួម៉ៅ ក្រពុល​មុខ មក​ផ្ទះ​វិញឈ្លោះប្រកែក​ប្រពន្ធ​កូន និង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសា​រក៍​មាន​។​ព្រោះថា​អ្នកលេង​ល្បែង​ពេល​ឈ្នះ​មុខខ្លាញ់ ពេល​ចាញ់​មុខ​ខ្លា ប្រើ​ចាញ់​ច្រើន​កាលណា អ្វី​ៗ​ក៏ហ៊ាន​ធ្វើ អាច​កើតជា​អំពើ​ចោរលួច ចោរប្លន់ និង​អំពើ​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ជាដើម​។​ល​។

ជុំវិញ​បញ្ហារ​នេះ​ដែរ ភ្នាក់ងារ​កាសែត​កោះសន្តិភាព​ប្រចាំ​ខេត្តកណ្តាល ទំនាក់ទំនង​ទៅ​លោក​វរ​សេនី​យ៍​ឯក ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ តែ​ទូ​រស​ព្ឌ័​ចូល​គ្មាន​អ្នក​ទទួល ។

អត្ថបទសរសេរ ដោយ