ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​បឋម​សិក្សា​រ៉ាង​១១​នាក់​ពុល​អាហារ​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កាលពី​ពេល​កន្លង​ទៅ នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ កូនសិស្ស​ជាង​៧០​នាក់​បាន​ពុល​ម្ហូបអាហារ​នំចំណី ហើយ​ឥឡូវនេះ​នៅ​ក្នុង​ថ្ងៃ​សែន​ចិន កូនសិស្ស​ …

ខេត្តឧត្តរមានជ័យ ៖ កាលពី​ពេល​កន្លង​ទៅ នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ កូនសិស្ស​ជាង​៧០​នាក់​បាន​ពុល​ម្ហូបអាហារ​នំចំណី ហើយ​ឥឡូវនេះ​នៅ​ក្នុង​ថ្ងៃ​សែន​ចិន កូនសិស្ស​ប្រុស​-​ស្រី​១១​នាក់​បាន​ម្ហូបអាហារ​នំចំណី​ទៀត​ហើយ ។ ហេតុការណ៍​ពុល​អាហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ នៅ​សាលា​បឋម​សិក្សា​រ៉ាង ស្ថិត​ក្នុងភូមិ​រ៉ាង ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

កូនសិស្ស​ដែល​ពុល​ចំណី​ម្ហូបអាហារ​ទាំងនោះ​មាន ១-​ឈ្មោះ បិ​ន យ៉េន ភេទ​ប្រុស អាយុ​១២​ឆ្នាំ​, ២-​ឈ្មោះ ថន សូ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៩​ឆ្នាំ​, ៣-​ឈ្មោះ ម៉ៅ ស្នង ភេទ​ប្រុស អាយុ​១០​ឆ្នាំ​, ៤-​ឈ្មោះ ជាស សារិកា ភេទ​ស្រី អាយុ​១០​ឆ្នាំ​, ៥-​ឈ្មោះ ហួត វិហារ ភេទ​ប្រុស អាយុ​៨​ឆ្នាំ​, ៦-​ឈ្មោះ ផាង ភេទ ភេទ​ប្រុស អាយុ​១២​ឆ្នាំ​, ៧-​ឈ្មោះ ជួប សុភា ភេទ​ស្រី អាយុ​១០​ឆ្នាំ​, ៨-​ឈ្មោះ ឌឿ​ន ដា​វី ភេទ​ប្រុស អាយុ​៩​ឆ្នាំ​, ៩-​ឈ្មោះ បៀត សុ​ផាត ភេទ​ប្រុស អាយុ​១០​ឆ្នាំ​, ១០-​ឈ្មោះ ផាក់ សុ​ផា ភេទ​ស្រី អាយុ​១០​ឆ្នាំ និង ១១-​ឈ្មោះ ភាក់ សុ​ភេទ ភេទ​ស្រី អាយុ​៩​ឆ្នាំ ។ សិស្ស​ទាំង​១១​នាក់ (​ស្រី​៥​នាក់​) រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​កា​រស​ន្និ​ដាន​ពី​លោក​អធិការរង និង​ក្រុម​គ្រូពេទ្យ សិស្ស​រង​គ្រោះ​ទាំង​១១​នាក់ អាច​ពុល​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​សាលា ឬ​ទិញ​នំប៉័ង ទឹក​សណ្តែក​ដើរ​លក់​តាម​ម៉ូតូ និង​ថ្នាំព្រូន ដែល​មណ្ឌល​សុខភាព​ចែក​ជូន​តាម​សាលា​ក៏​អាច​ថា​បាន ៕