ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei Mate 9 ម៉ូ​ដែល Porsche Design

7 ឆ្នាំ មុន

យើង​ធ្លាប់​ដឹង​មក​ហើយពី​គុណសម្បត្តិ​របស់​Huawei Mate 9 ដែល​មាន​កាមេរ៉ា​ពីរ និង​មាន​កម្លាំង​ថ្ម​កាន់​បាន​រហូត​ពីរ​ថ្ងៃ ហើយ​វា​ត្រូវ​ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ឲ្យ​មាន​រូបរាង​ស្តើង​ទៀង​ផង ។ អ្វី​ដែល​ពិសេស​នោះ

យើង​ធ្លាប់​ដឹង​មក​ហើយពី​គុណសម្បត្តិ​របស់​Huawei Mate 9 ដែល​មាន​កាមេរ៉ា​ពីរ និង​មាន​កម្លាំង​ថ្ម​កាន់​បាន​រហូត​ពីរ​ថ្ងៃ ហើយ​វា​ត្រូវ​ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ឲ្យ​មាន​រូបរាង​ស្តើង​ទៀង​ផង ។ អ្វី​ដែល​ពិសេស​នោះ​ក្រុមហ៊ុន​Huawei ក៏​បាន​បង្ហាញ​ម៉ូ​ដែល​នេះ​ដដែល​តែ​មាន​ភ្ជាប់​មក​នូវ ជាមួយ​ម៉ាក​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​Porsche Design ទៀត​ផង ។ ក្រោយ​ពី​បាន​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​ថ្មី Porsche Design Huawei Mate 9 នេះ​កាលពី​ខែវិច្ឆិកា​មក វា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ជា​ខ្លាំង ។

វា​ជា​កិច្ចសហការ​លើក​ដំបូង​សម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បើក ផ្លូវ​សម្រាប់​អតិថិជន​របស់​ខ្លួន​បញ្ជា​រទិញ​មុន ។ សម្រាប់​ម៉ូ​ដែល​នេះ​មានគុណ​សម្បត្តិ​លើស​ពី Huawei Mate 9 មួយ​ចំនួន​ដូច​ជា វា​មាន​បំពាក់​នូវ​រ៉េ​ម​ទំហំ​៦GB និង​មាន​អង្គ​ចង​ចាំ​រហូត​ដល់​២៥៦GB មាន​អេ​ក្រង់​តែ​៥,៥​អ៊ិ​ញ​ទេ មាន​ទម្ងន់​តែ​១៦៩g មាន​កញ្ចក់​ប្រភេទ​AMOLED និង​កោង ហើយ​វា​មាន​តែ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ មួយវិញទៀត​កន្លែង​ស្គែ​ន​ម្រាមដៃ​ក៏​អត់​នៅ​ខាងក្រោយ​នៃ​ទូរស័ព្ទ​ដែរ តែ​ជំនួស​វិញ​ដោយ​ម៉ាក​សញ្ញា Porsche Design វិញ និង​យក​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ដាក់​នៅ​ខាង​មុខ​វិញ ។ ចំណែក​ចំណុច​ដែល​ដូច​Huawei Mate 9 ធម្មតា គឺ​មាន​កាមេរ៉ា​ទំហំ​២០MP​ដូច​គ្នា មាន​ស៊ី​ម​ពីរ​ដូច​គ្នា មាន​កម្លាំង ថ្ម​៤០០០Amh​ដូច​គ្នា ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.0 Nougat​ដូច​គ្នា ។ ទូរស័ព្ទ Porsche Design Huawei Mate 9 អាច​បញ្ជា​ទិញ​មុន​តាម​រយៈ​គេហ​ទំព័រ​របស់​ក្រុមហ៊ុន ​Porsche Design​។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣១ មក​រា​តទៅ ៕