ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា ៖ ផ្សិត​គឺជា​អាហារ​ពិសេស​ដែល​អាច​ប្រឆាំង​ជំងឺ​ភ្លេចភ្លាំង​បាន

7 ឆ្នាំ មុន

ផ្សិត​អាច​ជា​អាហារ​ដែល​ការពារ​អ្នក​ពី​ជំងឺ​ភ្លេចភ្លាំង​បាន នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ផ្សិត​មាន​ផ្ទុក​សមាសធាតុ bioactive ដែល​អាច​ដើរតួ​នាទី​ក្នុង​ការ​

ផ្សិត​អាច​ជា​អាហារ​ដែល​ការពារ​អ្នក​ពី​ជំងឺ​ភ្លេចភ្លាំង​បាន នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ផ្សិត​មាន​ផ្ទុក​សមាសធាតុ bioactive ដែល​អាច​ដើរតួ​នាទី​ក្នុង​ការ​កាត់​បន្ថយ ឬ​ពន្យារពេល​ការ​អភិវឌ្ឍ​ការ​ធ្លាក់​ចុះ​មុខងារ ឬ​រចនាសម្ព័ន្ធ​របស់​ណឺរ៉ូន ។

វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ជនជាតិ​អា​មេ​រិ​ក​ប្រហែល​៥,១​លាន​នាក់​មាន​ជំងឺ​ភ្លេចភ្លាំង និង ៤២​លាន​នាក់​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ជំងឺ​នេះ​នៅ​ឆ្នាំ​២០២០។

ទោះបីជា​មានការ​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​ថ្នាំ ការ​គ្រប់គ្រង​ជំងឺ​នេះ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា លក្ខណៈសម្បត្តិ​ដែល​មាន​ក្នុង​ផ្សិត​សម្រាប់​បរិភោគ និង​ជា​ឱសថ​មួយ​ចំនួន​អាច​ជួយ​បង្កើន​ការ​រីក​លូតលាស់​នៃ​សរសៃប្រសាទ​ក្នុង​ខួរក្បាល និង​ការពារ​ប្រឆាំង​នឹង​មូលហេតុ​នៃ​ជំងឺ​ដែល​ទាក់ទង​នឹង​អាយុ ។ ភ័ស្តុតាង​នៃ​ការ​សិក្សា​មុន​បាន​បង្ហាញ​ថា ផ្សិត​មាន​សកម្មភាព​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​នឹង​ដុំ​សាច់ ប្រឆាំង​វីរុស ប្រឆាំង​មហារីក ប្រឆាំង​នឹង​ការ​រលាក ប្រឆាំង​នឹង​មេរោគ និង​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ។

លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​របស់​ផ្សិត​អាច​ប្រើ​ជា​អាហារ​មានមុខ​ងារ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ដែល​នាំ​ឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាក់ទង​នឹង​អាយុ​ជា​ច្រើន រួម​ទាំង​ជំងឺ​ការ​ធ្លាក់​ចុះ​មុខងារ ឬ​រចនាសម្ព័ន្ធ​របស់​ណឺរ៉ូន នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ ។

ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​សិក្សា​ពី​ព័ត៌មានវិទ្យា​សាស្ត្រ​ដែល​មាននៅ​លើ​ផ្សិត​ទាក់ទង​ទៅ​នឹង​សមាសធាតុ​សកម្ម​របស់​ពួក​វា​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​វង្វេង និង​លទ្ធផល​តេស្ត​ឱសថ​សាស្ត្រ ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ជ្រើសរើស​ផ្សិត​ដែល​អាច​ទទួលទាន​បាន និង​មានមុខ​ងារ​ជា​ឱសថ​១១​ប្រភេទ​ផ្សេង​គ្នា និង​បាន​សិក្សា​ពី​ឥទ្ធិពល​របស់​វា​នៅ​លើ​សត្វ​កណ្តុរ និង​ខួរ​ក្បាល​​សត្វកណ្តុរ​។ ពួក​គេ​បាន​រក​ឃើញ​ថា ផ្សិត​នីមួយ​ៗ​បង្កើន​ការ​ផលិត​កត្តា​លូតលាស់​នៃ​កោសិកា​សរសៃប្រសាទ (NGF) ដែល​ជា​ម៉ូលេគុល​ចម្បង​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​លូតលាស់ ថែទាំ ការ​រីកសាយ និង​ការ​រស់នៅ​របស់​កោសិកា​ប្រសាទ​មួយ​ចំនួន​នៅ​ក្នុង​ខួរក្បាល ។

ដោយសារ​តែ​ផ្សិត​ជំរុញ​ផលិតកម្ម NGF នេះ វា​អាច​ការពារ​កោសិកា​ណឺរ៉ូន​ពីសារ​ធាតុគីមី​ដែល​ធ្វើ​ឲ្យ​កោសិកា​នេះ​ស្លាប់ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ ។

ទោះជា​យ៉ាងណា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ឥទ្ធិពល​នៃ​ផ្សិត​នៅ​លើ​ខួរក្បាល និង​សុខភាព​នៃ​ការ​យល់​ដឹង​នោះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ស្រាវជ្រាវ បើ​ធៀប​នឹង​រុក្ខជាតិ និង​ឱសថ​រុក្ខជាតិ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​រក​ឃើញ​យ៉ាង​ទូលំទូលាយ​រួច​ទៅ​ហើយ ៕