ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឃាត់​កូនប្រសា​កំពុង​វាយ​កូនស្រី ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ខណៈ​ឃើញ​កូនប្រសា​ប្រើ​ហិ.ង្សា​​ទៅ​លើ​​កូនស្រី​របស់​ខ្លួន​ក៏​ចូល​ទៅ​ឃាត់ ស្រាប់តែ​ត្រូវ​កូនប្រសា​វាយត្រូវ​​នឹង​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​ …

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ខណៈ​ឃើញ​កូនប្រសា​ប្រើ​ហិង្សា​​ទៅ​លើ​​កូនស្រី​របស់​ខ្លួន​ក៏​ចូល​ទៅ​ឃាត់ ស្រាប់តែ​ត្រូវ​កូនប្រសា​វាយ​ត្រូវ​នឹង​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ញិ​ប វុ​ធ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ចំណែក​កូនប្រសា​ដែល​ជា​ជន​ដៃដល់​ឈ្មោះ ដាំ ធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​តា​វ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ជន​ដៃដល់​ឈ្មោះ ដាំ ធា​រ៉ា បាន​ទៅ​ផឹកស៊ី​ជាមួយ​អ្នក​ភូមិ​ជិតខាង​ខ្លះ​ៗ​ដែរ ក្រោយ​ពី​ផឹកស៊ី​រួច​ប្រពន្ធ​បានឱ្យ​ប្តី​ឌុ​ប​ទៅ​ផ្សា​ទួល​ស្វាយ​រក​ទិញ​សម្លៀក​បំពាក់ ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ប្រពន្ធ​បាត់​លុយ​ចំនួន​៥៦​ម៉ឺន​រៀល ក៏​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​រហូត​ប្តី​ប្រើ​ហិង្សា​វាយតប់​ប្រពន្ធ​យ៉ាង​ខ្លាំង ពេល​ឪពុក​ក្មេង​(​ឪពុក​ប្រពន្ធ​)​ឃើញ​បែប​នេះ​ក៏​ចូល​ទៅ​ឃាត់ ក៏​ត្រូវ​ប្រសា​វាយ​នឹង​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់​បាត់​ទៅ ។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល តែ​ទោះជា​បែប​ណា​សមត្ថកិច្ច​បាន និង​កំពុង​តាម​រក និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕