ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​លែងជឿអាណិកជនបោក ឌុបចូល​ប៉ុស្តិ៍​ប៉ូូលិស​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​នារី​ម្នាក់​ឌុ​ប​បុរស​ជា​គូស្នេហ៍​តាម​ម៉ូតូ​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស និង​ប្រាប់​ថា បាន​បោកប្រាស់​នាង​អស់ទាំង​ខ្លួនប្រាណនិង​ទ្រព្យ​ជា​ច្រើន រួម​ទាំង​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង​ផង​ដែរ ព្រោះ​តែ​បុរស​នេះ​​សន្យា​ខ្យល់ ថា​នឹង​រៀប​ការ​ជាមួយ​នាង តែ​អ្វី​ៗសុទ្ធតែ​ការ​បោកប្រាស់​ទាំងអស់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ មក​រា ស្ថិត​ក្នុង​ប៉ុស្តិ៍​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ នេះ ស្រាប់តែ​បាន​លេចមុខ​ប្រពន្ធដើម​បីកូន​ខ្ចី និង​ស្ត្រី​ជា​ម្តាយក្មេក​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដែរ ។

នារី​ខាងលើ​មាន​អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ។ រីឯ​បុរស​ជាប់ចោទ​ឈ្មោះ​អ៊ឹម សុខ​ជា អាយុ​២៦​ឆ្នាំ (ពិការដៃម្ខាង) ធ្វើ​ការ​ខាង​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​តា​ម៉ឺន ឃុំ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់ មាន​ប្រពន្ធ​កូនខ្ចី​ទើបបាន​១​ខែ ឈ្មោះ​ចាន់ អាង ។

បើ​តាម​ប្រភព​ពី​នារី​រង​គ្រោះ​និយាយ​ថា នាង​ត្រូវ​ជន​នេះ​បោក​អស់រលីង​ពី​ខ្លួន ដោយ​យក​ទ្រព្យសម្បត្តិ​សរុប​អស់​ជាង​​១​ពាន់​ដុល្លារ​ទៅ​ហើយ និង​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​ទៀត ។ ជន​នេះ​អួត​ថា ខ្លួន​គេ​ជា​អាណិកជន​អា​មេ​រិ​ក ដោយសន្យា​រៀប​ការ​ជាមួយនាង​ តែ​សន្យា​ម្តង​ថ្ងៃនេះ​ម្តងនោះ លុះ​នៅ​ថ្ងៃ​ទី​២៧ មក​រា គឺជា​ថ្ងៃ​សន្យា​ដើម្បី​ចូល​រោងការ តែ​គ្មាន​អ្វី​កើតឡើង​នោះ​ឡើយ ។

ជ​ននេះ​បាន​ប្រាប់​ថា ម្តាយ​គេ​នៅ​អា​មេ​រិ​ក​នោះ​បាន​ស្លាប់ ​ត្រូវ​តែ​ពន្យារពេល​រៀប​ការសិន​ ។ នាង​មិន​ជឿ​នូវ​អ្វី​ដែល​គេ​និយាយ​នោះ​ទេ ហើយ​ជន​នេះ​និយាយ​ទៀតថា សាកសព​ម្តាយ​នៅ​អា​មេ​រិ​ក​នោះ នឹង​ដឹក​មក​កាន់​ប្រទេស​ខ្មែរ ដាក់​នៅ​វត្ត​វិហារ​សួគ៌ ដោយ​ចង់​នាំ​នាង​ទៅ​មើល ។ នាង​ក៏​ព្រមទៅ តែ​ត្រូវ​នាង​ដឹក​ជន​នេះ​មក​កាន់​ប៉ូលិស​ទៅ​វិញ ព្រោះ​ដឹង​ថាជន​នេះ​​បោក​ហើយ​។

ពួកគេទាំង២នាក់នៅក្នុងប៉ុស្តិ៍ប៉ូលិស១យប់ ហើយ​​ឮខាងប្រុស​​និយាយ​ជាមួយ​នារី​រង​គ្រោះ​ថា កុំ​ធ្វើបាប​គេ​អី គេ​នឹង​សង​អ្វី​ៗ​គ្រប់​យ៉ាង​​នោះ​វិញ ហើយ​ម៉ូតូ​ស្គូ​ពី​ដាក់បញ្ចាំ​នោះ គេ​នឹង​រក​លុយ​ដើម្បី​លោះ​មក​វិញ ។

ទោះបីជា​យ៉ាងណា ទាំង​២​នាក់​កំពុង​ស្ថិត​ក្នុង​ប៉ូលិស​នៅឡើយ ដោយ​មិនដឹង​ថា មាន​ដំណោះស្រាយ​បែប​ណា​ទេ ។