ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់​ម្តាយកំពុង​រួមដំណេក កូនប្រុសបង្កើត​​កា.ប់​សហាយ​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ រឿងរ៉ាវសហាយស្មន់មួយធ្វើអោយបុរសជាកូន​ម្នាក់​ទប់​កំហឹង​មិន​បាន ពេលឃើញម្តាយបង្កើត​រួមដំណេក​ជាមួយប្រុស​សហាយ ខឹង​ទាយ​ពូថៅ​កា.ប់​

ខេត្តពោធិ៍សាត់​ ៖ រឿងរ៉ាវសហាយស្មន់មួយធ្វើអោយបុរសជាកូន​ម្នាក់​ទប់​កំហឹង​មិន​បាន ពេលឃើញម្តាយបង្កើត​រួមដំណេក​ជាមួយប្រុស​សហាយ ខឹង​ទាយ​ពូថៅ​កាប់​បុរសជាសហាយរបស់ម្តាយចំ​សៀតផ្កា​ខាងឆ្វេង រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ។

បើតាមអធិការ​នគរបាល​ស្រុក​ក្រគរលោក ឯម រុន បានឲ្យ​ដឹង​ថា ករណី​ហឹ​ង្សា​​នេះកើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ ។ ​បង្កឡើយ​ដោយ​បុរសជា​កូន(ជនសង្ស័យ) ​ឈ្មោះ សយ ជា អាយុ២៥​ឆ្នាំ​ ។ ជន​រង​គ្រោះ​ជាប្រុសសហាយ មានឈ្មោះ ប៊ុ​ន ប៉ាន់ អាយុ៦៥​ឆ្នាំ​ ។

លោក​អធិការ​បន្ត​អោយដឹងថា មុន​ពេល​កើតហេតុ​ កូនប្រុសឃើញម្តាយ​ទៅ​លេង​ផ្ទះ​បុរសដែលលួចមានសហាយស្មន់ ពេល​នោះ​កូនប្រុស មានការ​ងឿង​ឆ្ង​ល់ ​ពី​សកម្មភាព​របស់​អ្នក​ទាំង​២ ក៏​បានលួយតាមដានទៅលបមើល​ ស្រាប់តែឃើញ​ម្តាយកំពុង​តែ​ដេករួមដំណេក​ជាមួយ​សហាយ​ក្នុងផ្ទះ ក៏ផ្ទុះ​កំហឹងឡើយ ស្ទុះទៅទាយ​យកបាន​ពូថៅមួយ​កាប់​មកលើជន​រង​គ្រោះ​ចំ​សៀតផ្កា​ខាងឆ្វេង​ បណ្តាលអោយរង​របួសធ្ងន់ធ្ងរ ​។

អធិការ​នគរបាល​ស្រុក​ក្រគរបានបញ្ជាក់ថា ជន​រង​គ្រោះក៏​មាន​ប្រពន្ធ ចំណែក​ម្តាយ​របស់​ជនសង្ស័យ ក៏​មាន​ប្តី​ផងដែរ ។ ក្រោយ​ពេល​កើតហេតុ ជន​បង្ក​ហឹ​ង្សា​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយឡែក​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់​ ៕