ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា សី លោតឆ័ត្រ​ចំ​ពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ដែល​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រមាណ​ជា​៣០​ម៉ែត្រគូប ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ដែល​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រមាណ​ជា​៣០​ម៉ែត្រគូប  ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ សហការ​ជា​មួយ​​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ទាក់​ចាប់​បាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ក្នុង​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែមករា ខណៈ​ពេល​ដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ចល័ត​ប្រចាំ​នៅ​ផ្លូវជាតិ​លេខ​៨A នោះ បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ក្រោយ​ពី​ត្រូវ​ចាប់​ឃាត់ អ្នកបើកបរ​រថយន្ត​ដឹកឈើ​ខាងលើ បាន​ឆ្លើយ​សារ​ភាព​ថា ឈើ​ទាំងនេះ គឺ​រូបគេ​គ្រាន់តែ​ស៊ី​ឈ្មួ​ល​ដឹក​ឱ្យ​គេ​ប៉ុណ្ណោះ ចំណែក​ម្ចាស់​ឈើ គឺ​ឈ្មោះ​ឧកញ៉ា សី ។ អ្នកបើកបរ​រថយន្ត​ដដែល​នេះ​បាន​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​រូបគេ​ស៊ី​ឈ្មួ​ល​ដឹកឈើ​នេះ ដែល​លើក​ទី​១ គឺ​ដឹក​ចេញ​ទៅ​វៀតណាម តាម​ច្រករបៀង​បុស​មន ក្នុងស្រុក​រំដួល ខេត្តស្វាយរៀង ហើយ​លើក​ទី​២​នេះ គឺ​គោលដៅ​ដឹក​ចេញ​តាម​ច្រករបៀង​សំរោង ក្នុងស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​មន្ត្រី​គយ​ចាប់​ឃាត់​បែប​នេះ​ទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តព្រៃវែង នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា​ក្នុង​ខេត្តស្វាយរៀង បាន​​​កើត​មាន​ស្ទើរ​រៀង​រាល់​យប់ ដូច​ជា​ច្រករបៀង​ដូង ក្នុងស្រុក​រមាស​ហែក ច្រករបៀង​បុស​មន ក្នុងស្រុក​រំដួល និង​ច្រករបៀង​សំរោង ក្នុងស្រុក​ច​ន្ទ្រា ដែល​ល្បី​ថា មាន​តែ​ឧកញ៉ា សី និង​ឧកញ៉ា សាយ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់ ដែល​ប្រចាំការ​នៅ​មាត់ច្រក​ទាំងនោះ ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​​ទាំងនោះ​សោះឡើយ សូ​ម្បី​តែ​ម្តង​ក៏​គ្មាន​ដែរ ទាំង​ដែល​គេ​បានដឹង​យ៉ាង​ច្បាស់​ថា ឈ្មួញ​ដែល​លួច​នាំ​ឈើ​ចេញ​តាម​ច្រក​ទាំងនោះ គឺ​មាន​តែ​២​នាក់​ប៉ុណ្ណោះ គឺ​លោក​ឧកញ៉ា សី និង​លោក​ឧកញ៉ា ឃ្លាំង សាយ ៕