ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ផ្តល់​មង្គល​សួស្តី​សម្រាប់​សែន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន

7 ឆ្នាំ មុន

ផ្លែ​ឈើ​ចំនួន​៥​ប្រភេទ​ពេញ​និយម​សម្រាប់​សែនព្រេន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ព្រោះ វា​ផ្តល់​សិរី​មង្គល និង​មាន​ប្រយោជន៍​ដល់​សុខភាព ។

ផ្លែ​ឈើ​ទាំងនោះ​រួម​មាន ៖

១-​ក្រូច ៖ មាន​ជំនឿ​ថា​ជា​ផ្លែ​ឈើ​ផ្តល់​សំណាងល្

ផ្លែ​ឈើ​ចំនួន​៥​ប្រភេទ​ពេញ​និយម​សម្រាប់​សែនព្រេន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ព្រោះ វា​ផ្តល់​សិរី​មង្គល និង​មាន​ប្រយោជន៍​ដល់​សុខភាព ។

ផ្លែ​ឈើ​ទាំងនោះ​រួម​មាន ៖

១-​ក្រូច ៖ មាន​ជំនឿ​ថា​ជា​ផ្លែ​ឈើ​ផ្តល់​សំណាងល្អ នាំ​មក​នូវ​មាសប្រាក់ ។ ផលប្រយោជន៍​របស់​ក្រូច​សំបូរ​ដោយ​វី​តា​មី C ជួយ​កាត់​បន្ថយ​ភាព​តប់ប្រមល់ និង​សម្រួល​សម្ពាធ​ឈាម លើស​ពី​នេះ​ក៏​អាច​សម្អាត​ជាតិ​ខ្លាញ់​ដ៏​អាក្រក់ (LDL) និង​បង្កើន​ជាតិ​ខ្លាញ់​ល្អ (HDL)​។

២-​ទំពាំងបាយជូរ​ពណ៌​ខ្មៅ ៖ ជា​ផ្លែ​ឈើ​ម្យ៉ាង​ធ្វើ​ឱ្យ​គេ​មាន​ជំនឿ​ថា ផ្តល់​ភាព​ចម្រើន​រុងរឿង​ក្នុង​ការងារ ។ ផលប្រយោជន៍​របស់​ទំពាំងបាយជូរ​ខ្មៅ​មាន​សារធាតុ «Anthocyanin», «Proanthocyanidin» និង «Poly phenols» ជួយ​ការពារ​មហារីក​ពោះវៀន មហារីក​មាត់ស្បូន មហារីក​ក្រពេញ​ពងស្វាស និង​ការពារ​ជំងឺ​បាត់​ការ​ចង​ចាំ ។

៣-​ផ្លែ​សារី ៖ ជា​ផ្លែ​ឈើ​ម្យ៉ាង​ផ្តល់​លាភ​សំណាង និង​វត្ថុ ល្អ​ៗ​ដល់​ជីវិត ។ ម្យ៉ាងទៀត សារី​ក៏​ជា​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ រសជាតិ​ផ្អែម​តិចតួច និង​មាន​សារធាតុ​កម្ចាត់​ជាតិពុល​សេរី​ក្នុង​រាង​កាយ កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម និង​ការពារ​មហារីក​ពោះវៀន ។

៤-​ចេកអំបូង ៖ ចេកអំបូង​នឹង​ធ្វើ​ឱ្យ​មាន​កូនចៅ​ស្នង​ត្រកូល នាំ​លាភ​សំណាង​ចូល​ផ្ទះ ។ ផលប្រយោជន៍​របស់​ចេក​សំបូរ​ដោយ​ប៉ូ​តា​ស្យូ​ម និង​រ៉ែ​ខនិជ ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​។ ប្រសិនបើ​នារី​រូប​ណា​ចង់​មាន​ស្បែក​ស្អាត គួរ​ទទួលទាន​ចេកអំបូង​ព្រោះ​មាន​សារធាតុ «Magnesium» (Mg) ជួយ​ឱ្យ​ស្បែក​ស្រស់​ផូរផង់ ។

៥-​ផ្លែ​ប៉ោម ៖ ជា​ផ្លែ​ឈើ​ម្យ៉ាង​ជួយ​ឱ្យ​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​បៀតបៀន ។ ផ្លែ​ប៉ោម មាន​សារធាតុ «Pectin» ជា​ជាតិ​សរសៃ​ក្នុង​អាហារ​ដែល​រលាយ​ក្នុង​ទឹក ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ៕