ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្ដរជាតិ​ឌូ​បៃ​ទទួល​អ្នកដំណើរ​ច្រើន​បំផុត​នៅ​លើ​លោក​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាកាសយានដ្ឋាន​អន្ដរជាតិ​ឌូ​បៃ​(DXB) គឺជា​អាកាសយានដ្ឋាន​មាន​អ្នកដំណើរ​បរទេស ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៦ គឺ​ចំនួន​៨៣.៦៥៤.២៥០​នាក់ កើន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាកាសយានដ្ឋាន​អន្ដរជាតិ​ឌូ​បៃ​(DXB) គឺជា​អាកាសយានដ្ឋាន​មាន​អ្នកដំណើរ​បរទេស ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៦ គឺ​ចំនួន​៨៣.៦៥៤.២៥០​នាក់ កើនឡើង​ប្រហែល​៧,២% ពី​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​សរុប​៧៨.០១៤.៨៣៨​នាក់ ។

DXB ជាទី​តាំងរបស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉េ​ត បាន​ប្រជែង​យក​តំណែង​ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​«Heathrow» នៅ​ជាយក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ជា​អាកាស​យាន​ដ្ឋាន​មាន​អ្នកដំណើរ​បរទេស​ឆ្លងកាត់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ។ លោក​Paul Griffiths ប្រធាន​«DXB» បញ្ជាក់​ថា តួលេខ​ក្នុង​ឆ្នាំ​២០១៦ ទាប​ជាង​គោលដៅ​ដែល​ក្រុមហ៊ុន​បាន​កំណត់ មាន​ប្រហែល​៨៥​លាន​នាក់ ប៉ុន្ដែ​បាន​ព្យាករ​ថា​តួលេខ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ អាច​មាន​ប្រហែល​៨៩​លាន​នាក់ ។

សម្រាប់​អាកាសយានដ្ឋាន​ទី​២ របស់​ឌូ​បៃ ក្រោយ​ក្លាយជា​អាកាសយានដ្ឋាន​អន្ដរជាតិ «Al Maktoum» ដែល​បើក​មួយ​ផ្នែក​តាំងពី​ឆ្នាំ​២០១៣​មក នឹង​ទទួល​អ្នកដំណើរ​បាន​ចំនួន​​១២០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ពេល​គម្រោងការ​សាងសង់​បាន​ចប់​សព្វគ្រប់ ៕