ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Vertu បង្ហាញ​ម៉ូ​ដែល​ថ្មី Constellation

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​របស់​អង់គ្លេស Vertu ទើបតែ​បាន​ដាក់​បង្ហាញ​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​ឆ្នាំ​២០១៧ ។ ម៉ូ​ដែល​ថ្មី​នេះ​ក៏​ជា​ជំនាន់​ថ្មី​របស់ Constelation ដែល​ទទួល​ការ​ស្វាគមន៍​

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​របស់​អង់គ្លេស Vertu ទើបតែ​បាន​ដាក់​បង្ហាញ​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​ឆ្នាំ​២០១៧ ។ ម៉ូ​ដែល​ថ្មី​នេះ​ក៏​ជា​ជំនាន់​ថ្មី​របស់ Constelation ដែល​ទទួល​ការ​ស្វាគមន៍​ជាច្រើន​ពី​អតិថិជន​របស់​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​ស៊ី​ម​ពីរ ដែល​ជា​ម៉ូ​ដែល​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មាន​ស៊ី​ម​ពីរ​បែប​នេះ ។

Vertu Constellation ថ្មី​នេះ​មាន​អេ​ក្រង់​៥,៥​អ៊ី​ញ និង​មាន​អេ​ក្រង់​ប្រភេទ QHD AMOLED មាន​កាមេរ៉ា​ទំហំ 12MP ហើយ​មាន​សមត្ថភាព​ផ្តិត​វី​ដេ​អូ 4K និង​មាន Chipset ប្រភេទ Qualcomm Snapdragon មាន​រ៉េ​ម​4GB និង​មាន​អង្គ​ចង​ចាំ 128GB ហើយ​ក៏​អាច បន្ថែម​អង្គ​ចង​ចាំ​បាន​ថែម​ទៀត ។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ Android 6.0.1 Marshmallow ហើយ​មាន USB ប្រភេទ C-port ដែល​អាច​ចម្លង​ទិន្នន័យ​នានា​បាន​ឆាប់រហ័ស ។ សម្រាប់ អតិថិជន​របស់ Vertu មិន​ត្រឹមតែ​ត្រូវការ​បច្ចេកវិទ្យា​បែប​នេះ​ប៉ុណ្ណោះ​ទេ ។ ក្រុមហ៊ុន Vertu ក៏​ដឹង​ពី​តម្រូវការ​របស់​អតិថិជន​ខ្លួន​ផង​ដែរ ។

អេ​ក្រង់​របស់ Vertu Constellation ត្រូវ​បាន​ធ្វើ​ឡើង​ការពារ​ឆ្កូត​១០០% ព្រោះ​វា​ធ្វើ​ឡើង​ពី​គ្រី​ស្តា​ល​ត្បូង​កណ្តៀង​ជំនាន់​ទី​៦​ចំនួន​១៤០​ការាត់ ។ តួ​ខាង​មុខរប​ស់វា​បំពាក់​នូវ​ឧបករណ៍​បំពង​សម្លេង Stereo និង​បន្ថែម​សំឡេង​ដ៏​ពីរោះ​រណ្តំ Acoustic ដោយ​បំពាក់​បច្ចេកវិទ្យា​សំឡេង​របស់​ក្រុមហ៊ុន Dolby ។ ជាង​នេះ​ទៅ​ទៀត​ស្បែក​ដែល​បំពាក់​នៅ​លើ​ទូរស័ព្ទ ជា​ប្រភេទ​ស្បែក​ល្អ​បំផុត​មក​ពី​ប្រទេស​អីុ​តា​លី ។

ចំណុច​ពិសេស​របស់ Vertu ដែល​មានឈ្មោះ​ថា 24-hour Concierge Service ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​បញ្ចូល​ក្នុង​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ដែរ ។ Concierg Service ជា​សេវា​កម្ម​ផ្តល់​ឲ្យ​សម្រាប់​តែ​បុគ្គល​ពិសេស​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ដូច​ជា ការ​ជួយ​កក់​តុ​ក្នុង​ភោជនីយ៍ដ្ឋាន ជួយ​ស្វែងរក​គោលដៅ​ទេសចរណ៍​សម្រាប់​ខ្លួន និង​ចូល​ទៅ​ទីកន្លែង​កម្សាន្ត​ណាមួយ​ដោយ​ឥត​គិតថ្លៃ ឬ​ទទួល​បាន​តម្លៃ​ពិសេស បច្ចុប្បន្ន​វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Lifestyle Management ឬ​បែបផែន​ជីវិត​ប្រកបដោយ​ភាព​រៀបរយ ។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​ក្លាយជា​ម្ចាស់ Vertu Constellation ថ្មី​មួយ​នេះ ក៏​នឹង​ទទួល​បាន​សេវាកម្ម​ពី​ក្រុមហ៊ុន អីុ​ន​ធើ​រ​ណែ​ត​ដ៏​ធំ​ជាងគេ​ក្នុង​ពិភពលោក iPass ផង​ដែរ ។

ក្រុមហ៊ុន Vertu នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​តម្លៃ​របស់​ទូរស័ព្ទ​ថ្មី​មួយ​នេះ​ទេ តែ​ក្រុមហ៊ុន​ថា​នឹង​ចាប់ផ្តើម​មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ ៕