ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​កើនឡើង បន្ទាប់​ពី​លោក Trump ប្រកាស​ពី​ផែនការ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ប្រធានាធិបតី​លោក Donald Trump មាន​គម្រោង​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​ប្រទេស​ខ្លួន

សហរដ្ឋអាមេរិក ៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ប្រធានាធិបតី​លោក Donald Trump មាន​គម្រោង​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​ប្រទេស​ខ្លួន និង​ម៉ិ​ក​ស៊ិ​ក បន្ទាប់​ពី​លោក​យល់​ស្រប​ដល់​គម្រោង​ពង្រីក​បំពង់​នាំ​ប្រេង ។

ក្រុមហ៊ុន​ដែល​កើន​បាន​ច្រើន​ជាងគេ​រួម​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម និង​ស៊ីម៉ង់ Martin Marietta Materials Inc ដែល​បាន​ប្រទះ​ឃើញ​មានការ​កើនឡើង​ច្រើន​យ៉ាង​ខ្លាំង និង​ក្រុមហ៊ុន Vulcan Materials Co ផង​ដែរ ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Martin Marietta បាន​កើនឡើង​ជិត​៣%​ឯណោះ ស្មើនឹង​២៤១.២៥​ដុល្លារ និង​ភាគហ៊ុន​របស់​Vulcan បាន​កើនឡើង​២,៥% ស្មើនឹង​១៣៥,៦៨​ដុល្លារ ក្នុង​១​ហ៊ុន ។

លោក Trump ត្រូវ​បាន​គេ​គិត​ថា​នឹង​ចាប់ផ្តើម​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ ដើម្បី​ទប់ទល់​នឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ រួម​ទាំង​មានការ​បញ្ជា​ឲ្យ​សាងសង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​សហរដ្ឋអាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ ។

ទាំងនេះ​គឺ​បន្តបន្ទាប់​ពី​ការ​ឲ្យ​ភ្លើង​ខៀវ​ដល់​គម្រោង​សាងសង់​បំពង់​នាំ​ប្រេង​កាលពី​ថ្ងៃ​អង្គារ និង​បទបញ្ជា​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទាំងនោះ​ប្រើប្រាស់​ដែកថែប​របស់​អា​មេ​រិ​ក ។
ការ​សម្រេចចិត្ត​នេះ​ក៏​បាន​បង្កើន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​បំពង់​ដែក​ទាំងនោះ​ដូច​ជា Northwest Pipe Co ឲ្យ​ឡើង​៦%​ផង​ដែរ​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​២%​បន្ថែម​ទៀត​កាលពី​ព្រឹ​ង​ថ្ងៃ​ពុធ ស្មើនឹង​១៩,២៧​ដុល្លារ បន្ទាប់​ពី​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​នា​រយៈពេល​១៨​ខែ​កន្លង​មកនេះ ៕