ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្ត​ចុះ​ត្រួតពិនិត្យ រកសារ​ធាតុគីមី​នៅ​លើ​ចំណីអាហារ (មានវីដេអូឃ្លីប)

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ធានា​នូវ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ធានា​នូវ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ គុណភាព​ទំនិញ ដែល​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧​។

លោក ចាន់ វាសនា បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ ដោយ​ផ្អែក​ទៅ​លើ​ការ​ណែនាំ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​ពិសេស​អនុសាសន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ណែនាំ​ដល់​មន្ត្រី​កាំកុងត្រូល គ្រប់​សាខា​ទាំងអស់ ទូ​ទាំង​ប្រទេស​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ ជា​ផលិតផល​ម្ហូប​អារ​ហារ តាម​ទីផ្សារ​ជា​ប្រចាំ ដើម្បី​ធានា​សុខភាព​ប្រជាពលរដ្ឋ ជា​អ្នក​ប្រើប្រាស់​។ លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ទៀត​ថា ជា​លទ្ធផល​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី​ប៉ូ​រ៉ា​ក់ លើ​មុខទំនិញ​សាច់ក្រក​ត្រីងៀត ត្រី​ហើម នំ​បញ្ចុក សរសៃ​គុយទាវ លត សរសៃ​មី និង​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី Sodium Hyodrosufite លើ​មុខទំនិញ​ខ្ញី​ហាន់​ស្រាប់ សណ្តែកបណ្តុះ រក​សារធាតុ Formalim លើ​ត្រី​ប្រហុក ជា​លទ្ធផល​មុខទំនិញ​ទាំងនោះ​អត់​មាន​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ទេ​។

ក្នុង​ការ​ចុះ​ពិនិត្យ​នោះ មន្ត្រី​ជំនាញ​បាន​បន្ត​ធ្វើតេស្ត​រកសារ​ធាតុគីមី​ប៉ូ​រ៉ា​ក់ លើ​គុយទាវ​សរសៃ​ធំ ជា​លទ្ធផល​មាន​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ចូល​។ ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​ចម្រុះ បាន​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ចុះ​ទៅ​ដល់​ម្ចាស់​សិប្បកម្ម​ធ្វើ​គុយទាវ​សរសៃ​ធំ ហើយ​មន្ត្រី​ជំនាញ បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​សិប្បកម្ម​បញ្ឈប់​ការ​ដាក់​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ចូល​ក្នុង​សរសៃ​គុយទាវ​ពេល​ផលិត ក្នុង​ការ​ចុះ​អង្កេត​នោះ​ដែរ ម្ចាស់​សិប្បកម្ម​ធ្វើ​គុយទាវ​សរសៃ​ធំ បាន​យល់ព្រម​បញ្ឈប់​ដាក់​ប៉ូ​រាក់​ចូល ដោយសារ​គាត់​អត់​ដឹង​ថា ច្បាប់​ហាមឃាត់ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ដកហូត​សរសៃ​គុយទាវ​ដែល​មាន​ជាតិ​ប៉ូ​រាក់​៣.៥០​គីឡូក្រាម ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​។

ទន្ទឹម​នឹង​នោះ មន្ត្រី​ជំនាញ បាន​ធ្វើការ​អប់រំ ក៏​ដូច​ជា​ណែនាំ​ដល់​អាជីវករ ឲ្យ​ដាក់​តាំង​លក់ទំនិញ​ដែល​មានគុណ​ភាពល្អ មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​ហាម​ដាច់ខាត ទំនិញ​ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់​លា​ល់ ជា​ពិសេស ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ខុស​បទបញ្ញតិ នៃ​ច្បាប់​ព្រមទាំង​បិទ​ស្លាក​ស្ទីក​គ័​រ និង​បង្ហាញ​ដល់​អាជីវករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នូវ​របៀប​មើល​ថ្ងៃខែ​កំណត់​នៃ​ការ​បរិច្ឆេទ និង​ការ​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ ដែល​មាន​សុវត្ថិភាព សម្រាប់​ទទួលទាន​៕