ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​កម្ពុជា រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែមករា ឆ្នាំ​២០១៧ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១ សម្រាប់​អ្នក​ណែនាំ​រោងការ​របស់​ខ្លួន​ដែល​បាន​ណែនាំ​ស្រា​បៀរ​

រាជធានី​ភ្នំពេញ ៖  កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែមករា ឆ្នាំ​២០១៧ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១ សម្រាប់​អ្នក​ណែនាំ​រោងការ​របស់​ខ្លួន​ដែល​បាន​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដូច​ជា ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout  ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ។ ក្នុង​ការ​ចាប់ឆ្នោត​លើក​ទី​១​នេះ យើង​នឹង​ចាប់​ចំនួន​៣​រង្វាន់ ដែល​រង្វាន់​របស់​យើង​គឺ រ៉ឺ​ម៉ក​កង់​បី​ដែល​មាន​បិទ​ស្លាក​សញ្ញា​ស្រា​បៀរ អាន់​ឆ័​រ យ៉ាង​ស្រស់​ស្អាត ដែល​មាន​ផ្ទុក​ស្រា​បៀរ​អាន់​ឆ័​រ​កំប៉ុង​៨០​កេស  ចំនួន​៣​រង្វាន់ ។  កម្មវិធី​ចាប់​រង្វាន់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី Special Concert របស់​ទូរទស្សន៍​ហង្ស​មាស ដោយ​មានការ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ភ្ញៀវ​កិត្តិយស  និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​ទៀត​។

ពិធី​ចាប់​រង្វាន់​លើក​ទី​១ នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អ្នក​ណែនាំ​រោងការ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​ណែនាំ​រោងការ​ដែល​តែងតែ​គាំទ្រ និង​ណែនាំ​រោងការ​ឱ្យ​ជាវ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។