ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ភ្លាម ! ឈ្នះ​ភ្លែត ! វគ្គ​ផ្តាច់ព្រ័ត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ លី​អូ បាន​ចែក​រង្វាន់​ធំ​នៅ​ក្នុង​កម្មវិធី គាស់​ភ្លាម ! ឈ្នះ​ភ្លែត ! វគ្គ​ផ្តាច់ព្រ័ត្រ ដល់​អតិថិជន​មានសំណាង​បំផុត​នៅ​ខេត្តស្វាយរៀង ។ លោក នេ​ត វិ​ច្ចិ​កា ជា​អតិថិជន​ស្រា​បៀរ លី​អូ ដែល​ឈ្នះ​រង្វាន់

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ លី​អូ បាន​ចែក​រង្វាន់​ធំ​នៅ​ក្នុង​កម្មវិធី គាស់​ភ្លាម ! ឈ្នះ​ភ្លែត ! វគ្គ​ផ្តាច់ព្រ័ត្រ ដល់​អតិថិជន​មានសំណាង​បំផុត​នៅ​ខេត្តស្វាយរៀង ។ លោក នេ​ត វិ​ច្ចិ​កា ជា​អតិថិជន​ស្រា​បៀរ លី​អូ ដែល​ឈ្នះ​រង្វាន់ ពិសា​ស្រា​បៀរ លី​អូ នៅ​គេហដ្ឋាន​ក្នុង​ពិធីជប់លៀង​ជាមួយ មិត្តភក្តិ​។

នៅ​ថ្ងៃ​ទី 20 ខែមករា ឆ្នាំ​2017 ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ លី​អូ 2017 នៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ភ្នំពេញ លោក នេ​ត វិ​ច្ចិ​កា បាន​ទទួល​សោ​រថយន្ត Mazda pick-up ស៊េរី​ថ្មី ពី​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រងទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ លី​អូ​។

ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ លោក នេ​ត វិ​ច្ចិ​កា បាន​មាន​ប្រសាសន៍​ថា «​ពេល​ខ្ញុំ​គាស់​ស្រា​បៀរ លី​អូ ភ្លាម ខ្ញុំ​ស្រែក​ហ៊ោ​ស្ទើរ​ភ្លាត់​សំឡេង​ថា ឈ្នះ​ឡាន​ៗ ។ ដំបូង​ខ្ញុំ​គិត​ថា អាច​ឈ្នះ​ត្រឹមតែ​ម៉ូតូ ឬ​ទូរទស្សន៍ ក៏​អស់ចិត្ត​ដែរ តែ​នេះ​គឺ​រង្វាន់​ធំ​តែ​ម្តង​។ ខ្ញុំ​ជឿ​ថា ស្រា​បៀរ លី​អូ ពិតជា​ចែក​រង្វាន់​ពិតប្រាកដ​មែន​។

នៅ​ក្នុង​ពិធី​ចែក​រង្វាន់​នេះ អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ជា​ច្រើន​គ្រឿង​ក៏​អញ្ជើញ​មក​បើក​រង្វាន់​ផង​ដែរ​»​។

កម្មវិធី គាស់​ភ្លាម ! ឈ្នះ​ភ្លែត ! ពី​ស្រា​បៀរ លី​អូ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ប្រចាំឆ្នាំ ដើម្បី​ជា​កិច្ច​តបស្នង​ដល់​អតិថិជន​របស់​ខ្លួន​សម្រាប់​ការ​គាំទ្រ​របស់​ពួក​គាត់​។