ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៤០នាក់ ជាបន្ត​បន្ទាប់ យកមកអប់រំ និងម៉ូតូកែច្នៃខុសលក្ខណៈ​បច្ចេកទេស ៣១គ្រឿង រក្សាទុកជាបណ្ដោះ​អាសន្ន ជាការព្រមាន

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ពោធិ៍សាត់៖ មនុស្សចំនួន ៤០នាក់ ត្រូវបាននគរបាលក្រុងពោធិ៍សាត់ ឃាត់យកទៅអប់រំ និងធ្វើកិច្ចសន្យា ចំណែកម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ៣១គឿង រក្សាទុកបណ្ដោះ​អាសន្ន​ជាការព្រមាន។ ប្រតិបត្តិការនេះ…

ពោធិ៍សាត់៖ មនុស្សចំនួន ៤០នាក់ ត្រូវបាននគរបាលក្រុងពោធិ៍សាត់ ឃាត់យកទៅអប់រំ និងធ្វើកិច្ចសន្យា ចំណែកម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ៣១គឿង រក្សាទុកបណ្ដោះ​អាសន្ន​ជាការព្រមាន។ ប្រតិបត្តិការនេះ ធ្វើឡើង​ជាបន្តបន្ទាប់ នៅ​យប់ថ្ងៃទី១៩ និងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវកៅស៊ូលេខ ១០១ គោលដៅចំណុចគល់ស្ពានថ្មថ្មី ក្នុងភូមិពាលញែ២ សង្កាត់ផ្ទះព្រៃ​ក្រុង​ពោធិ៍​សាត់។

លោក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ថា ដើម្បីធានាឱ្យមានសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ​នៅមូលដ្ឋានក្រុង។ លោក​បានដឹកនាំកម្លាំងតន្ត្រី​ជំនាញដាក់គោលដៅ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាលទ្ធផល សមត្ថកិច្ចឃាត់បានម៉ូតូកែច្នៃខុសបច្ចេកទេសចំនួន ៣១​គ្រឿង បើកបរល្មើសល្បឿនកំណត់ មិនបានពាក់មួកសុវត្ថិភាព កែច្នៃបំពង់ស៊ីម៉ាំងបំពង់សំឡេង គ្មានកញ្ចក់ និងកែច្នៃខុសសណ្ឋានដើមជាច្រើនផ្សេងៗទៀតផងដែរ។

ជាមួយគ្នានោះ ឃាត់ខ្លួនមនុស្សចំនួន ៤០នាក់ បញ្ជូនមកអធិការដ្ឋាន ដើម្បីអប់រំធ្វើកិច្ចសន្យា​រួចឲ្យវិលត្រឡប់ទៅផ្ទះវិញ ក្នុងនោះ មានម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនសមត្ថកិច្ច បំពេញបែបបទបញ្ជូនទៅមណ្ឌលកែប្រែតាមសំណើរបស់អាណាព្យាបាល។ ចំណែកម៉ូតូទាំង ៣១គ្រឿង រក្សាទុកបណ្ដោះអាសន្ន ជាការព្រមាន រង់ចាំម្ចាស់យកធាតុផ្សំដើម មកបំពេញឱ្យបានគ្រប់លក្ខណៈបច្ចេកទេសត្រឹមត្រូវ រួមនឹងមួកសុវត្ថិភាពផង ទើបប្រគល់ឱ្យវិញ។

លោកអធិការបញ្ជាក់បន្ថែមថា ប្រតិបត្តិការខាងលើ សមត្ថកិច្ចមិនបានទាមទារលុយកាក់ ឬធ្វើការផាកពិន័យអ្វីឡើយ ដែលនេះធ្វើឡើង ដើម្បីឲ្យរាងចាល សំដៅឲ្យប្រសើរឡើង​សណ្ដាប់ធ្នាប់សាធារណៈ និងធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងក្រុង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ