ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភាព​មិន​ប្រក្រតី​ក្នុង​គម្រោង​ដេញថ្លៃ​ឃុំ​មួយ​នៅ​ស្រុក​បន្ទាយមាស​ខេត្តកំពត

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​មួយ នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​បាន​​មហាជន​មើលឃើញ​ថា ជា​ការ​ស៊ុមគ្រលំ​គ្នា​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​យក​លុយ​ចែក​គ្នា​ចាយ​សុទ្ធសាធ ព្រោះ​កន្លង​មក ក្នុង​ខេត្តកំពត​ទាំងមូល​ការ​ដេញថ្លៃ…

ខេត្តកំពត ៖ ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​មួយ នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​បាន​​មហាជន​មើលឃើញ​ថា ជា​ការ​ស៊ុមគ្រលំ​គ្នា​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​យក​លុយ​ចែក​គ្នា​ចាយ​សុទ្ធសាធ ព្រោះ​កន្លង​មក ក្នុង​ខេត្តកំពត​ទាំងមូល​ការ​ដេញថ្លៃ គឺ​គេ​កម្រ​ឃើញ​ទិដ្ឋភាព​បែប​នេះ​ណាស់ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​និង​៣០​នាទី នៅ​សាលាឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត មានការ​រៀបចំ​ទទួល​និង​បើក​សំណើ​ដេញថ្លៃ​រក​អ្នក​ទទួល​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឃុំ សង្កាត់ ក្នុង​នោះ ត្រូវ​បាន​មហាជន​មើលឃើញ​ថា មានការ​ឃុ​ប​ឃឹ​ត​គ្នា​ជា​ប្រព័ន្ធ​រៀបចំ​គម្រោង​បាន​យ៉ាង​ល្អ​ស្អាត ពីព្រោះ​តម្លៃ​ប៉ាន់ស្មាន​ក្នុង​ការ​ដេញ​មាន​ចំនួន​៦៦,០៧៨,២៧៣​រៀល ដែល​មាន​៣​ក្រុមហ៊ុន​បាន​ដាក់​ប៊ីត​ចូលរួម​ដេញថ្លៃ ។

ចំណែក​ក្រុមហ៊ុន​ដទៃ​ទៀត​អង្គុយ​មើល និង​ដកខ្លួន​ចេញ​រង់ចាំ​លុយ​ថ្លៃ​ទឹកតែ​នៅ​ខាងក្រៅ​សាលា​ឃុំ​។ ក្នុង​នោះ ក្រុមហ៊ុន​ដែល​ចូលរួម​ដាក់​បិទ​ដេញថ្លៃ​មាន ១. ក្រុមហ៊ុន ឃឹម ពេជ្រ​ចិន្តា ដេញថ្លៃ​៦៤,000,000៛ ២.​ក្រុមហ៊ុន ង៉ែត ផា​ន់​ណាត ដេញថ្លៃ ៦៦,0000,00៛ ៣.​ក្រុមហ៊ុន យី តេ​ង លី ដេញថ្លៃ​៦៣,៥00,000៛​។ ជា​លទ្ធផល​គណ​:​កម្ម​ការ​លទ្ធកម្ម ឃុំ ស្រុក ខេត្ត កំពត សម្រេច​យក​ក្រុមហ៊ុន យី តេ​ង លី ដែល​មាន​តម្លៃ​ទឹក​លុយ​ដេញថ្លៃ​ចំនួន​៦៣,៥00,000​រៀល​។

មហាជន​សុំ​ធ្វើការ​សំណូមពរ​ទៅ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​មេត្តា​ពិនិត្យ​មើល​ផង ពិសេស​មន្ទីរ​ផែន​ចាត់ការ និង​វិនិយោគ​ខេត្ត​ពិនិត្យ​មើល​កូនចៅ​ដែល​ជា​ក្រុម​ការ​ងារ​លទ្ធកម្ម​ដែល​ចុះ​អនុវត្តិ​គម្រោង​ផង ព្រោះ​គេ​នាំ​គ្នា​ចែក​ទឹកតែ​ភ្លូកទឹកភ្លូកដី ។ អុ​ី​ចឹ​ង​បាន​តួលេខ​ដេញថ្លៃ​អត់​ចុះ​សោះ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ