ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ឈូក​លើករាសី​នាយក​រដ្ឋមន្ត្រី​ថៃ​មុខ​អគារ​រដ្ឋាភិបាល

7 ឆ្នាំ មុន

កាលពី​ព្រឹក​ថ្ងៃ​២៣ មក​រា ២០១៧ លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ​ថៃ​បាន​បំពេញ​តួនាទី​នៅ​ឯ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ជា​ធម្មតា ប៉ុន្តែ​មាន​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ត្រង់​ថា

កាលពី​ព្រឹក​ថ្ងៃ​២៣ មក​រា ២០១៧ លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ​ថៃ​បាន​បំពេញ​តួនាទី​នៅ​ឯ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ជា​ធម្មតា ប៉ុន្តែ​មាន​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ត្រង់​ថា នៅ​គណៈរដ្ឋមន្ត្រី​មានការ​កែសម្រួល​ទីតាំង​ភូមិសាស្ត្រ​មួយ ឬ​ហៅ​ថា «​រៀបចំ​លើករាសី​» ដោយ​យក​ពាង​ដាំ​ឈូក​ធុន​ធំ​ចំនួន​១០ ដាក់​តាំង​លំអ​នៅ​វាលស្មៅ​ខាង​មុខ​អគារ ។

ការ​រៀបចំ​លើករាសី​នោះ គឺ​យក​ឈូក​ពណ៌​ស្វាយ ខៀវ ស៊ី​ជម្ពូ និង​ពណ៌​ស ដាក់​តាំង​លំអ​នៅ​វាលស្មៅ​ខាង​មុខ​ត្រង់​បរិវេណ​ផ្លូវ​ដើរ​របស់​នាយក​រដ្ឋមន្ត្រី ។ នាយក​រដ្ឋមន្ត្រី​យល់​ស្រប​តាម​ការ​រៀបចំ​នោះ ព្រោះ​វា​ជា​ផ្នែក​មួយ​លើករាសី​ដល់​មេដឹកនាំ​ប្រទេស ។

កាសែត​ថៃ​បញ្ជាក់​ថា ការ​យក​ពាង​ដាំ​ឈូក និង​ជ្រើស​ពណ៌​ឈូក​តាំង​លំអ​នៅ​ខាង​មុខ​វិមាន​រដ្ឋាភិបាល​នេះ ក្រៅពី​បង្កើត​ភាព​ស្រស់​ស្អាត ក៏​បង្កើន​សិរី​មង្គល​សួស្តី​ដល់​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ។ ផ្កាឈូក គឺជា​ផ្កា​ដែល​ជនជាតិ​ថៃ​ប្រើ​ក្នុង​ការ​បូជា​ព្រះ ។

ឈូក​ជា​ផ្កា​ប្រើ​សម្រាប់​ពិធី​មង្គល​សួស្តី​ដែល​គេ​និយម​ដាំ​នៅ​ក្នុងផ្ទះ​នឹង​បង្កើន​សិរី​សួស្តី ។ មនុស្ស​នៅ​ក្នុង​សម័យ​បុរាណ​មាន​ជំនឿ​ថា គ្រួសារ​ណា​ដែល​ដាំ​ឈូក​នៅ​ក្នុងផ្ទះ​ជួយ​ឱ្យ​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​នោះ​មាន​ទឹកចិត្ត​បរិសុទ្ធ ស្រស់ ស្អាត និង​ស្រស់ស្រាយ ។ លើស​ពី​នេះ​ពលរដ្ឋ​មាន​ជំនឿ​ថា បើ​ប្ញ​ស ឬ​ក្រអៅឈូក​វែង​បង្ហាញ​ពី​សម្ព័ន្ធភាព​របស់​ក្រុម​គ្រួសារ​ចេះ​ស្រឡាញ់​ជ្រោមជ្រែង​គ្នា និង​មាន​តែ​សេចក្តីសុខ ។ រីឯ​ផ្កាឈូក​បង្ហាញ​ពី​ការ​រស់នៅ​របស់​ក្រុម​គ្រួសារ ទោះបីជា​កើត​នៅ​ក្នុង​ភក់​ក្តី​នៅ​ពេល​ផុស​ចេញពី​ទឹកនឹង​មាន​លក្ខណៈ​ស្រស់ស្រាយ ស្រទាប់​ផ្កាឈូក​ស្អាត​បរិសុទ្ធ​គ្មាន​អ្វី​មក​ប្រឡូកប្រឡាក់​បាន បើ​និយាយ​ពី​ធម៌​បញ្ជាក់​ថា រួច​ផុត​ពី​កិលេស និង​ការ​កើតទុក្ខ​ទាំង​ពួក ។

អត្ថន័យ​របស់​ផ្កាឈូក​ពណ៌​ខៀវ គឺ​ជ័យជម្នះ​ក្នុង​ចិត្ត និង​ឈ្នះ​កិលេស ។

ផ្កាឈូក​ពណ៌​ស សំដៅលើ​ភាព​បរិសុទ្ធ ស្ងប់ស្ងាត់​ក្នុង​ចិត្ត និង​ស្រស់ស្រាយ ។

ពណ៌​ស្វាយ គឺ​ផ្សារ​ភ្ជាប់​នឹង​ភាព​អាថ៌​កំបាំង​។​ពណ៌​ស៊ី​ជម្ពូ គឺជា​ផ្កា​ដ៏​ឆើតឆាយ និង​ចាត់​ទុក​ថា ជា​ផ្កាឈូក​តំណាង​ឱ្យ​ព្រះពុទ្ធ​និង​ទឹកចិត្ត មាន​ក្តី​ស្រឡាញ់ និង​យល់ចិត្ត​អ្នក​ដទៃ៕